km:tipitaka:sut:an:01:sut.an.01.001

រូបាទិវគ្គ សូត្រ ទី១

សង្ខេប

ការយល់ឃើញរបស់ព្រះពុទ្ធ ឥទ្ធិពលស្រ្តីដែលអាចសង្កត់ចិត្តបុរសអោយស្ថិតនៅបាន។

an 01.001 បាលី cs-km: sut.an.01.001 អដ្ឋកថា: sut.an.01.001_att PTS: ?

រូបាទិវគ្គ សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(១.)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា

[២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញរូបដទៃ សូម្បីតែរូប ១ ដែលគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ ដូចរូបស្ត្រីនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ រូបស្ត្រី ទើបអាចគ្របសង្កត់ចិត្តបុរស ហើយស្ថិតនៅ។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.001.txt · ពេលកែចុងក្រោយ: 2023/09/20 05:48 និពន្ឋដោយ Sunheang