គ្មានអ្វីសំខាន់ជាងការរក្សាចិត្តរបស់ខ្លួនទេ។
an 01.039 បាលី cs-km: sut.an.01.039 អដ្ឋកថា: sut.an.01.039_att PTS: ?
អទន្តវគ្គ សូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៣៩.)
[៤០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងប្រព្រឹត្ត ទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែល បុគ្គលមិនបានទូន្មាន មិនបានគ្រប់គ្រង មិនបានរក្សា មិនបានសង្រួមហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ។