ការយល់ច្រឡំ មិនដឹង បានទទួលខុស ការបកស្រាយខុសដោយចេតនាកាន់តែធ្ងន់ អ្នកនិយាយខុសអំពីព្រះពុទ្ធ ព្រះធម៌ អរិយទំនៀមទំលាប់ នាំឱ្យកើតទុក្ខច្រើន ដល់អ្នកធ្វើនេះ និងជនច្រើន ។
an 01.131 បាលី cs-km: sut.an.01.131 អដ្ឋកថា: sut.an.01.131_att PTS: ?
ទុតិយបមាទាទិវគ្គ សូត្រ ទី៣៤-៤២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៣១-១៣៩.)
[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវធម៌ថាមិនមែនជាធម៌។ បេ។ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ។ បេ។ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ ថាជាពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលទេ។ បេ។ សំដែនូវវត្ត ដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្ត ដែលព្រះតថាគត បានសន្សំហើយ។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត បានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគត មិនសន្សំទេ។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ។បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីខូចប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ។
(ចប់ វគ្គទី ១០។)