បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ។
an 01.268 បាលី cs-km: sut.an.01.268 អដ្ឋកថា: sut.an.01.268_att PTS: ?
បឋមវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
(១. បឋមវគ្គោ)
[១៥៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គឺសោតាបន្នៈ គប្បីប្រកាន់ នូវសង្ខារណាមួយ ថាជាវត្ថុទៀង ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជា បច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវសង្ខារនីមួយ ថាជារបស់ទៀង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនោះ រមែងមាន។
[១៥៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់ នូវសង្ខារណា មួយ ថាជាសុខ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន។
[១៥៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីប្រកាន់ធម៌ណាមួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីប្រកាន់នូវធម៌ណា មួយ ថាជាខ្លួន ដោយហេតុឯណា ហេតុនុ៎ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៥៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតមាតា ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះ មិនដែល មានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតមាតា ដោយហេតុ ឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថា ហេតុនុ៎ះ តែងមាន។
[១៥៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតបិតា ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែល មានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតបិតា ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៥៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ គប្បីផ្តាច់បង់ជីវិតព្រះ អរហន្ត ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន គប្បីផ្តាច់បង់ជីវិតព្រះ អរហន្ត ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ មានចិត្តប្រទូស្ត ចំពោះព្រះ តថាគត ធ្វើលោហិត ឲ្យពុរពង ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន មានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពង ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថា ជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
[១៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ បំបែកសង្ឃ ដោយហេតុ ឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថា ហេតុនុ៎ះមិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន បំបែកសង្ឃ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះ ថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន។
[១៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ឧទ្ទិសខ្លួនចំពោះគ្រូដទៃ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យឡើយ គឺថាហេតុនុ៎ះ មិនដែល មានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលជាបុថុជ្ជន ឧទ្ទិសខ្លួនចំពោះគ្រូដទៃ ដោយ ហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ រមែងមាន។
[១៦២] ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្តសម្មាសម្ពុទ្ធ ២ ព្រះអង្គ គប្បីកើតឡើង មិនមុន មិនក្រោយ ក្នុងលោកធាតុតែមួយ គឺចក្កវាឡ ១ ដោយហេតុឯណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រះអរហន្ត សម្មាសម្ពុទ្ធ ១ ព្រះអង្គ គប្បីកើតឡើង ក្នុងលោកធាតុនុ៎ះតែមួយ ដោយហេតុឯណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។
ចប់ វគ្គ ទី១។