km:tipitaka:sut:an:01:sut.an.01.287

តតិយវគ្គ ទី៣

សង្ខេប

បុគ្គល​បរិបូណ៌​ដោយ​ទុចរិត និង​បុគ្គល​បរិបូណ៌​ដោយ​សុចរិត។

an 01.287 បាលី cs-km: sut.an.01.287 អដ្ឋកថា: sut.an.01.287_att PTS: ?

តតិយវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. តតិយវគ្គោ)

[១៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយកាយទុច្ចរិត លុះបែកធ្លាយរាង កាយស្លាប់ទៅ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជា បច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែល មានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយកាយទុច្ចរិត លុះបែកធ្លាយរាង កាយ ស្លាប់ទៅ ត្រូវតែទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជា ហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។

[១៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយវចីទុច្ចរិត ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ។ បេ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយមនោទុច្ចរិត លុះបែកធ្លាយរាង កាយស្លាប់ទៅ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជា បច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថាហេតុនុ៎ះ មិនដែល មានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយមនោទុច្ចរិត លុះបែកធ្លាយរាង កាយស្លាប់ទៅ ត្រូវតែទៅកើតជាតិរិច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។

[១៧៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយកាយសុចរិត លុះបែកធ្លាយរាង កាយស្លាប់ទៅ ទៅកើតជាតិរិច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយកាយសុចរិត លុះបែកធ្លាយរាងកាយស្លាប់ទៅ ត្រូវតែទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។

[១៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយវចីសុចរិត ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ។ បេ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ដោយមនោសុចរិត លុះបែកធ្លាយរាង កាយស្លាប់ទៅ ទៅកើតជាតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ព្រោះអំពើនោះជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ គឺថា ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកបរិបូណ៌ ដោយមនោសុចរិត លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ត្រូវតែទៅកើតក្នុងសុគតិ សួគ៌ទេវលោក ព្រោះអំពើនោះ ជាហេតុ ព្រោះអំពើនោះ ជាបច្ច័យ ដោយហេតុណា ហេតុនុ៎ះ ឈ្មោះថាជាហេតុ គឺថាហេតុនុ៎ះ តែងមាន។

ចប់ វគ្គ ទី៣។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.287.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann