តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v02 បាលី cs-km: sut.an.01.v02 អដ្ឋកថា: sut.an.01.v02_att PTS: ?
នីវរណប្បហានវគ្គទី ២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. នីវរណប្បហានវគ្គោ)
(១១.)
[១២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងកាមច្ឆន្ទៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត ដោយឧបាយខុស កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង កាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
(១២.)
[១៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ព្យាបាទ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើន ជាភិយ្យោភាពក្ដី ដូចបដិឃនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវបដិឃនិមិត្ត ដោយឧបាយខុស ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ព្យាបាទ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
(១៣.)
[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងថីនមិទ្ធៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចសេចក្ដីអផ្សុក សេចក្ដីខ្ជិល ការមិតពត់កាយ សេចក្ដីស្រវឹងបាយ និងភាពនៃចិត្តឡេះឡោះនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តឡេះឡោះ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
(១៤.)
[១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងឧទ្ធច្ចកុក្កុច្ចៈមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ឲ្យប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចចិត្តមិនស្ងប់នេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តមិនស្ងប់ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
(១៥.)
[១៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើងបានក្ដី វិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យ ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពក្ដី ដូចការធ្វើទុកក្នុងចិត្ត ដោយឧបាយខុសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយខុស វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើងបានផង វិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីសេចក្ដីចំរើនឡើង ជាភិយ្យោភាពផង។
(១៦.)
[១៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងកាមច្ឆន្ទៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី កាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ឲ្យសាបសូន្យទៅក្តី ដូចអសុភនិមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល ធ្វើទុកក្នុងចិត្ត នូវអសុភនិមិត្ត ដោយឧបាយត្រូវ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង កាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
(១៧.)
[១៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងព្យាបាទមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ព្យាបាទ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចមេត្តាចេតោវិមុត្តិនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត នូវមេត្តាចេតោវិមុត្តិ ដោយឧបាយត្រូវ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ព្យាបាទ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
(១៨.)
[១៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងថីនមិទ្ធៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចអារម្ភធាតុ និក្កមធាតុ បរក្កមធាតុនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានព្យាយាម ប្រារព្ធហើយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិនកើត ឡើងផង ថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
(១៩.)
[២០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងឧទ្ធច្ចកុក្កុច្ចៈមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើង ហើយ ឲ្យសាបសូន្យទៅក្តី ដូចចេតសោវូបសមៈ (ចិត្តស្ងប់) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលមានចិត្តស្ងប់ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើងផង ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
(២០.)
[២១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលញុំាងវិចិកិច្ឆាមិនទាន់កើតឡើង មិនឲ្យកើតឡើងបានក្ដី វិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យសាបសូន្យទៅក្តី ដូចការធ្វើទុកក្នុងចិត្ត ដោយឧបាយត្រូវនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយត្រូវ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏មិន កើតឡើងផង វិចិកិច្ឆា ដែលកើតឡើងហើយ ក៏សាបសូន្យទៅផង។
ចប់ វគ្គទី ២។