km:tipitaka:sut:an:01:sut.an.01.v03

អកម្មនិយវគ្គទី ៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 01.v03 បាលី cs-km: sut.an.01.v03 អដ្ឋកថា: sut.an.01.v03_att PTS: ?

អកម្មនិយវគ្គទី ៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. អកម្មនិយវគ្គោ)

(អកម្មនិយវគ្គ សូត្រ ទី១)

(២១.)

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើនហើយ ជាសភាវៈមិនគួរដល់ការងារ (យកជាការមិនបាន) ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើនហើយ ជាធម្មជាតមិនគួរ ដល់ការងារទេ។

(អកម្មនិយវគ្គ សូត្រ ទី២)

(២២.)

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលចំរើនហើយ ទើបជាធម្មជាតគួរដល់ការងារ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលចំរើនហើយ ទើបជាធម្មជាតគួរដល់ការងារ។

(អកម្មនិយវគ្គ សូត្រ ទី៣)

(២៣.)

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បី ឲ្យខូចប្រយោជន៍យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៤)

(២៤.)

[២៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើនហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៥)

(២៥.)

[២៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើន មិនបានឲ្យកើតប្រាកដហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូច ប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើន មិនបានឲ្យកើតប្រាកដហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៦)

(២៦.)

[២៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានចំរើន បានឲ្យកើតប្រាកដហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើន បានឲ្យកើតប្រាកដ ហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៧)

(២៧.)

[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើន មិនបានធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ យ៉ាងធំ ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើន មិនបាន ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៨)

(២៨.)

[២៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ ដូចចិត្ត នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍យ៉ាងធំ។

(អកម្មនិយវគ្គ សូត្រ ទី៩)

(២៩.)

[៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលមិនបានចំរើន មិនបានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីទុក្ខក្រៃពេក ដូចចិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលមិនបានចំរើន មិនបានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីទុក្ខក្រៃពេក។

(អកម្មនិយវគ្គ សូត្រ ទី១០)

(៣០.)

[៣១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីសុខក្រៃពេក ដូចចិត្តនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលបុគ្គលបានចំរើន បានធ្វើឲ្យច្រើនហើយ តែងនាំមកនូវសេចក្ដីសុខក្រៃពេក។

ចប់ វគ្គ ទី៣។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann