តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v09 បាលី cs-km: sut.an.01.v09 អដ្ឋកថា: sut.an.01.v09_att PTS: ?
បមាទាទិវគ្គទី ៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. បមាទាទិវគ្គោ)
(៨១.)
[៨២] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនដោយយសនេះ ជាសេចក្តីចំរើនបន្តិចបន្តួចទេ ម្នាលភិក្ខុទាំងឡាយ ឯសេចក្តីចំរើនដោយបញ្ញានេះ ទើបជាសេចក្តីចំរើនប្រសើរ ជាងសេចក្តីចំរើនទាំងអស់ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងចំរើនដោយបញ្ញាវុឌ្ឍិ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សាយ៉ាងនេះឯង។
(៨២.)
[៨៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៨៣.)
[៨៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៨៤.)
[៨៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៨៥.)
[៨៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការផ្គងព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែការផ្គងព្យាយាម ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៨៦.)
[៨៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីប្រាថ្នាច្រើន នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៨៧.)
[៨៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីប្រាថ្នាតិចនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៨៨.)
[៨៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្តីមិនសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៨៩.)
[៩០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្តីសន្តោសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៩០.)
[៩១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តខុសទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៩១.)
[៩២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការធ្វើទុកក្នុងចិត្តត្រូវទំនងនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៩២.)
[៩៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចអសម្បជញ្ញៈ (សេចក្តីមិនដឹងខ្លួន) នេះសោះ ឡើយ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៩៣.)
[៩៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសម្បជញ្ញៈ (សេចក្តីដឹងខ្លួន) នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៩៤.)
[៩៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៩៥.)
[៩៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
(៩៦.)
[៩៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវអកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវកុសលធម៌ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។
(៩៧.)
[៩៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។
ចប់ វគ្គ ទី៩។