km:tipitaka:sut:an:01:sut.an.01.v10

មាតិកា

ទុតិយបមាទាទិវគ្គទី ១០

សង្ខេប

កម្រង​សូត្រ​ខ្លី​អំពី​គុណ​សម្បត្ដិ​ខាង​ក្នុង និង​ខាង​ក្រៅ ដែល​នាំ​ឱ្យ​ខ្លួន​ឯង និង​អ្នក​ដទៃ អន្តរាយ ឬ​ប្រយោជន៍ និង​ការ​រលត់​ទៅ ឬ​យូរ​អង្វែង​នៃ​ធម៌​ពិត។

an 01.v10 បាលី cs-km: sut.an.01.v10 អដ្ឋកថា: sut.an.01.v10_att PTS: ?

ទុតិយបមាទាទិវគ្គទី ១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១០. ទុតិយបមាទាទិវគ្គោ)

(ទុតិយបមាទាទិវគ្គ សូត្រ ទី១)

(៩៨.)

[៩៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្ដីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្ដីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២)

(៩៩.)

[១០០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចសេចក្ដីមិនប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្ដីមិនប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣)

(១០០.)

[១០១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចសេចក្ដីខ្ជិលច្រអូសនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្ដីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូច ប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៤)

(១០១.)

[១០២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការប្រារព្ធព្យាយាមនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែការប្រារព្ធព្យាយាម ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៥)

(១០២.)

[១០៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៦)

(១០៣.)

[១០៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៧)

(១០៤.)

[១០៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៨)

(១០៥.)

[១០៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៩)

(១០៦.)

[១០៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើប ប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១០)

(១០៧.)

[១០៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើប ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១១)

(១០៨.)

[១០៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បី ឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១២)

(១០៩.)

[១១០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បី ប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៣)

(១១០.)

[១១១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្រៅ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចការមានបាបមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៤)

(១១១.)

[១១២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្រៅ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចការមានកល្យាណមិត្តនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៥)

(១១២.)

[១១៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង ដែលប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំង ឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំង ឡាយ មានតែកិរិយាប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យខូចប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៦)

(១១៣.)

[១១៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញអង្គដទៃ ដែលជាអង្គខាងក្នុង សូម្បីតែអង្គ ១ ដែលប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ច្រើន ដូចកិរិយាប្រកបរឿយ ៗ នូវកុសលធម៌ ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុ ទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឲ្យប្រយោជន៍ច្រើន។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៧)

(១១៤.)

[១១៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីប្រមាទនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធាន ព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៨)

(១១៥.)

[១១៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅមិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីមិនប្រមាទនេះ សោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនប្រមាទ ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី១៩)

(១១៦.)

[១១៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម ដូចសេចក្តីខ្ជិលច្រអូសនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីខ្ជិលច្រអូស ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធាន ព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២០)

(១១៧.)

[១១៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចកិរិយាប្រារឰព្យាយាម នេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រារឰព្យាយាម ទើបប្រព្រឹត្តទៅ ដើម្បី ឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២១)

(១១៨.)

[១១៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាច្រើន ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តី វិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២២)

(១១៩.)

[១២០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីប្រាថ្នាតិច ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៣)

(១២០.)

[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៤)

(១២១.)

[១២២] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីសន្តោស ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៥)

(១២២.)

[១២៣] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តខុសទំនង ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៦)

(១២៣.)

[១២៤] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការធ្វើទុកក្នុងចិត្តត្រូវទំនង ទើបប្រព្រឹត្តទៅ ដើម្បី ឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៧)

(១២៤.)

[១២៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែអសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បី អន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៨)

(១២៥.)

[១២៦] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែសម្បជញ្ញៈ ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី២៩)

(១២៦.)

[១២៧] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការមានបាបមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បីអន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣០)

(១២៧.)

[១២៨] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែការមានកល្យាណមិត្ត ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣១)

(១២៨.)

[១២៩] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ សោះ។ បេ។ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយ ៗ នូវកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីវិនាស ដើម្បី អន្តរធានព្រះសទ្ធម្ម។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣២)

(១២៩.)

[១៣០] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញសភាវៈដទៃ សូម្បីតែសភាវៈ ១ ដែលប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធានព្រះសទ្ធម្ម ដូចកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកបរឿយៗ នូវអកុសលធម៌ទាំងឡាយនេះសោះឡើយ ម្នាលភិក្ខុទាំងឡាយ មានតែកិរិយាប្រកបរឿយៗ នូវកុសលធម៌ទាំងឡាយ និងកិរិយាមិនប្រកប រឿយៗ នូវអកុសលធម៌ទាំងឡាយ ទើបប្រព្រឹត្តទៅ ដើម្បីឋិតនៅ មិនវិនាស មិនអន្តរធាន ព្រះសទ្ធម្មឡើយ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣៣)

(១៣០.)

[១៣១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវសភាពមិនមែនជាធម៌ ថាជា ធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថាប្រតិបត្តិ ដើម្បីមិនជាគុណដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បី សេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាន នូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ។

(ទុតិយបមាទាទិវគ្គ សូត្រ ទី៣៤-៤២)

(១៣១-១៣៩.)

[១៣២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវធម៌ថាមិនមែនជាធម៌។ បេ។ សំដែងនូវសភាពមិនមែនវិន័យ ថាជាវិន័យ។ បេ។ សំដែងនូវវិន័យ ថាមិនមែនជាវិន័យ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលសោះ ថាជាពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ។ បេ។ សំដែងនូវពាក្យ ដែលព្រះតថាគត បានសំដែង បានពោលហើយ ថាជាពាក្យ ដែលព្រះតថាគត មិនសំដែង មិនពោលទេ។ បេ។ សំដែនូវវត្ត ដែលព្រះតថាគត មិនសន្សំសោះ ថាជាវត្ត ដែលព្រះតថាគត បានសន្សំហើយ។ បេ។ សំដែងនូវវត្ត ដែលព្រះតថាគត បានសន្សំហើយ ថាជាវត្ត ដែលព្រះតថាគត មិនសន្សំទេ។ បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តសោះ ថាជាសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ។បេ។ សំដែងនូវសិក្ខាបទ ដែលព្រះតថាគត បានបញ្ញត្តហើយ ថាជាសិក្ខាបទ ដែលព្រះតថាគត មិនបញ្ញត្តទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីខូចប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្ដរធានទៅ។

(ចប់ វគ្គទី ១០។)

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v10.txt · ពេលកែចុងក្រោយ: 2023/11/22 15:51 និពន្ឋដោយ Cheav Villa