km:tipitaka:sut:an:01:sut.an.01.v12

អនាបត្តិវគ្គទី ១២

សង្ខេប

អ្នក​និយាយ​ថា មិន​មែន​ជាទោស ថាជាទោស ឬជាទោស ថាមិន​មែន​ជា​ទោស ប្រព្រឹត្ត​ទៅដើម្បី​វិនាស​ខ្លួន​​ឯង និង​​មនុស្ស​ទេវតា​ជា​ច្រើន។

an 01.v12 បាលី cs-km: sut.an.01.v12 អដ្ឋកថា: sut.an.01.v12_att PTS: ?

អនាបត្តិវគ្គទី ១២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១២. អនាបត្តិវគ្គោ)

(អនាបត្តិវគ្គ សូត្រ ទី១-២០)

(១៥០-១៦៩.)

[១៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអនាបត្តិ ថាជាអាបត្តិ។ បេ។ សំដែងនូវអាបត្តិ ថាជាអនាបត្តិ។ បេ។ សំដែងនូវលហុកាបត្តិ ថាជាគរុកាបត្តិ។ បេ។ សំដែង នូវគរុកាបត្តិ ថាជាលហុកាបត្តិ។ បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។បេ។ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ បេ។ សំដែងនូវសាវសេសាបត្តិ ថាជាអនវសេសាបត្តិ។បេ។ សំដែងនូវអនវសេសាបត្តិ ថាជាសាវសេសាបត្តិ។ បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ។បេ។ សំដែងនូវអប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិវិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនជាគុណ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាគុណ ដើម្បីសេចក្ដីទុក្ខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបាបច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា សំដែងនូវអនាបត្តិ ថាជាអនាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដី សុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវអាបត្តិ ថាជាអាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា សំដែងនូវលហុកាបត្តិ ថាជាលហុកាបត្តិ។ បេ។ សំដែងនូវគរុកាបត្តិ ថាជាគរុកាបត្តិ។ បេ។ សំដែងនូវទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ។ បេ។ សំដែងនូវអទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ។ បេ។ សំដែងនូវ សាវសេសាបត្តិ ថាជាសាវសេសាបត្តិ។ បេ។ សំដែងនូវអនវសេសាបត្តិ ថាជា អនវសេសាបត្តិ។បេ។ សំដែងនូវសប្បដិកម្មាបត្តិ ថាជាសប្បដិកម្មាបត្តិ។ បេ។ សំដែងនូវ អប្បដិកម្មាបត្តិ ថាជាអប្បដិកម្មាបត្តិ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ឈ្មោះថា ប្រតិបត្តិ ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ រមែងបាននូវបុណ្យច្រើន មិនតែប៉ុណ្ណោះ ភិក្ខុទាំងនោះ ឈ្មោះថា ធ្វើព្រះសទ្ធម្មនេះ ឲ្យឋិតនៅ។

ចប់ វគ្គ ទី១២។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v12.txt · ពេលកែចុងក្រោយ: 2023/08/18 09:08 និពន្ឋដោយ Johann