km:tipitaka:sut:an:01:sut.an.01.v13

ឯកបុគ្គលវគ្គ ទី១៣

សង្ខេប

១៨ ព្រះ​សូត្រ​ខ្លី ស្តី​អំពី​អ្នក​តស៊ូ​តែ​ម្នាក់​ឯង។

an 01.v13 បាលី cs-km: sut.an.01.v13 អដ្ឋកថា: sut.an.01.v13_att PTS: ?

ឯកបុគ្គលវគ្គ ទី១៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១៣. ឯកបុគ្គលវគ្គោ)

(ឯកបុគ្គលវគ្គ សូត្រ ទី១)

(១៧០.)

[១៣៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ បុគ្គល ឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ដើម្បីជាគុណ ដល់ជនច្រើន ដើម្បីសេចក្ដីសុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីប្រយោជន៍ ដើម្បីជាគុណ ដើម្បីសេចក្ដីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

(ឯកបុគ្គលវគ្គ សូត្រ ទី២)

(១៧១.)

[១៤០] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯក បានដោយកម្រក្នុងលោក ការកើតប្រាកដនៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯកនេះឯង រកបានដោយកម្រក្នុងលោក។

(ឯកបុគ្គលវគ្គ សូត្រ ទី៣)

(១៧២.)

[១៤១] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ជាមនុស្សអស្ចារ្យ បុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើងជាមនុស្សអស្ចារ្យ។

(ឯកបុគ្គលវគ្គ សូត្រ ទី៣)

(១៧៣.)

[១៤២] ម្នាលភិក្ខុទាំងឡាយ កាលកិរិយានៃបុគ្គលឯក ជាទីសោកស្ដាយនៃជនច្រើន កាលកិរិយា នៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ កាលកិរិយា នៃបុគ្គលឯកនេះឯង ជាទីសោកស្ដាយ នៃជនច្រើន។

(ឯកបុគ្គលវគ្គ សូត្រ ទី៤)

(១៧៤.)

[១៤៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលឯក កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើង ឥតមានពីរ មិនមានសំឡាញ់ មិនមានបុគ្គលមានអត្តភាពដូច មិនមានបុគ្គលមានអត្តភាពស្មើ ជាអ្នកបែងភាគធម៌ ឥតមានបុគ្គលចាប់កំហុសបាន មិនមានបុគ្គលប្រៀបផ្ទឹមបាន មិនមាន បុគ្គលស្មើ ស្មើតែនឹងបុគ្គលដែលឥតគេស្មើ ប្រសើរបំផុតជាងពួកសត្វមានជើងពីរ បុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯកនេះឯង កាលកើតឡើងក្នុងលោក ក៏រមែងកើតឡើងឥតមានពីរ មិនមានសំឡាញ់ មិនមានបុគ្គល មានអត្តភាពដូច មិនមានបុគ្គលមានអត្តភាពស្មើ ជាអ្នកបែងភាគធម៌ ឥតមានបុគ្គលចាប់ កំហុសបាន មិនមានបុគ្គលប្រៀបផ្ទឹមបាន មិនមានបុគ្គលស្មើ ស្មើតែនឹងបុគ្គលដែលឥតគេស្មើ ប្រសើរបំផុត ជាងពួកសត្វមានជើងពីរ។

(ឯកបុគ្គលវគ្គ សូត្រ ទី៥-១៦)

(១៧៥-១៨៦.)

[១៤៤] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដនៃបុគ្គលឯក ជាការកើតប្រាកដនៃចក្ខុ ដ៏ប្រសើរ ជាការកើតប្រាកដ នៃពន្លឺដ៏ប្រសើរ ជាការកើតប្រាកដ នៃរស្មីដ៏ប្រសើរ ជាការកើត ប្រាកដ នៃអនុត្តរិយៈ ៦ ប្រការ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវបដិសម្ភិទា ៤ ប្រការ ជាកិរិយា ត្រាស់ដឹង នូវធាតុច្រើនប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុផ្សេងៗ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ និងផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ជាកិរិយាធ្វើឲ្យជាក់ ច្បាស់ នូវសកទាគាមិផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ជាកិរិយាធ្វើឲ្យជាក់ ច្បាស់ នូវអរហត្តផល ការកើតប្រាកដ នៃបុគ្គលឯក តើគឺនរណា គឺព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃបុគ្គលឯកនេះឯង ជាការកើតប្រាកដ នៃចក្ខុដ៏ប្រសើរ ជាការកើតប្រាកដ នៃពន្លឺដ៏ប្រសើរ ជាការកើតប្រាកដ នៃរស្មីដ៏ប្រសើរ ជាការ កើតប្រាកដ នៃអនុត្តរិយៈ ៦ ប្រការ ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវបដិសម្ភិទា ៤ ប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុច្រើនប្រការ ជាកិរិយាត្រាស់ដឹង នូវធាតុផ្សេងៗ ជាកិរិយាធ្វើឲ្យ ជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ និងផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល ជាកិរិយាធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល ជាកិរិយា ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល។

(ឯកបុគ្គលវគ្គ សូត្រ ទី១៧)

(១៨៧.)

[១៤៥] ម្នាលភិក្ខុទាំងឡាយ តថាគតរំពឹងរកមិនឃើញបុគ្គលដទៃ សូម្បីតែបុគ្គលម្នាក់ អ្នកញុំាងធម្មចក្រដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅតាម ដោយត្រឹម ត្រូវ ដូចជាសារីបុត្តនេះសោះ ម្នាលភិក្ខុទាំងឡាយ មានតែសារីបុត្ត ទើបញុំាងធម្មចក្រ ដ៏ប្រសើរ ដែលតថាគត ឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅតាម ដោយត្រឹមត្រូវបាន។

ចប់ បុគ្គលវគ្គ។

 

លេខយោង

km/tipitaka/sut/an/01/sut.an.01.v13.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann