តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v14 បាលី cs-km: sut.an.01.v14 អដ្ឋកថា: sut.an.01.v14_att PTS: ?
ឯតទគ្គបាលិ ទី១(១៤)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៤. ឯតទគ្គវគ្គោ)
(១. បឋមវគ្គោ)
[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកដឹងរាត្រី ដែលជាសាវករបស់តថាគត ស្រេចនឹងអញ្ញាកោណ្ឌញ្ញៈប្រសើរជាងគេ។
… បណ្តាពួកភិក្ខុអ្នកមានប្រាជ្ញាច្រើន ស្រេចនឹង សារីបុត្ត។
… ពួកភិក្ខុអ្នកមានឫទ្ធិ ស្រេចនឹងមហាមោគ្គល្លាន។
… ពួកភិក្ខុអ្នកពោលពាក្យកំចាត់បង់កិលេស ស្រេចនឹងមហាកស្សបៈ។
… ពួកភិក្ខុអ្នកមានទិព្វចក្ខុ ស្រេចនឹងអនុរុទ្ធ។
… ពួកភិក្ខុ អ្នកមានត្រកូលខ្ពស់ ស្រេចនឹងភទ្ទិយកាឡិគោធាយបុត្ត។
… ពួកភិក្ខុអ្នកមានសំឡេងពីរោះ ស្រេចនឹងលកុណ្តកភទ្ទិយៈ។
… ពួកភិក្ខុអ្នកបន្លឺសីហនាទ ស្រេចនឹងបិណោ្ឌលភារទ្វាជៈ។
… ពួកភិក្ខុជាធម្មកថិក ស្រេចនឹងបុណ្ណមន្តានីបុត្ត។
… ពួកភិក្ខុអ្នកចែកសេចក្តីធម៌ ដែលតថាគត សំដែងដោយសង្ខេប ឲ្យពិស្តារបាន ស្រេចនឹងមហាកច្ចានៈ។
ចប់ វគ្គទី ១។
(២. ទុតិយវគ្គោ)
[១៤៧] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកនិមិត្តកាយសម្រេចតាមចិត្តបាន ដែល ជាសាវករបស់តថាគត ស្រេចនឹងចុល្លបន្ថកៈ ប្រសើរជាងគេ។
… ពួកភិក្ខុអ្នកឈ្លាសក្នុងការ បើកចិត្ត ស្រេចនឹងចុល្លបន្ថកៈ។
… ពួកភិក្ខុអ្នកឈ្លាសក្នុងការបើកប្រាជ្ញា ស្រេចនឹងមហាបន្ថកៈ។
… ពួកភិក្ខុអ្នកនៅដោយឥតកិលេស ស្រេចនឹងសុភូតិ។
… ពួកភិក្ខុអ្នកគួរដល់ទក្ខិណាទាន ស្រេច នឹងសុភូតិ។
… ពួកភិក្ខុអ្នកនៅក្នុងព្រៃ ស្រេចនឹងរេវតខទិរវនិយៈ។
… ពួកភិក្ខុអ្នកបានឈាន ស្រេចនឹងកង្ខារេវតៈ។
… ពួកភិក្ខុអ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹងសោណកោលិវិសៈ។
… ពួកភិក្ខុអ្នកពោលពាក្យពីរោះ ស្រេចនឹងសោណកុដិកណ្ណៈ។
… ពួកភិក្ខុអ្នកមានលាភ ស្រេច នឹងសីវលី។ ពួកភិក្ខុអ្នកមានសទ្ធាស៊ប់ ស្រេចនឹងវក្កលិ។
ចប់ វគ្គទី ២។
(៣. តតិយវគ្គោ)
[១៤៨] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកស្រឡាញ់សិក្ខា ដែលជាសាវករបស់ តថាគត ស្រេចនឹងរាហុលប្រសើរជាងគេ។
… ពួកភិក្ខុអ្នកបួសដោយសទ្ធា ស្រេចនឹងរដ្ឋបាល។
… ពួកភិក្ខុអ្នកចាប់ស្លាកដំបូងបង្អស់ ស្រេចនឹងកុណ្ឌធាន។
… ពួកភិក្ខុអ្នកមានបដិភាណ ស្រេច នឹងវង្គីសៈ។
… ពួកភិក្ខុអ្នកមានសេចក្តីជ្រះថ្លាគ្រប់គ្រាន់ ស្រេចនឹងឧបសេនវង្គន្តបុត្ត។
… ពួកភិក្ខុអ្នក ក្រាលសេនាសនៈ ស្រេចនឹងទព្វមល្លបុត្ត។
… ពួកភិក្ខុជាទីស្រឡាញ់ ជាទីគាប់ចិត្ត របស់ទេវតា ទាំងឡាយ ស្រេចនឹងបិលិន្ទវច្ឆៈ។
… ពួកភិក្ខុអ្នកត្រាស់ដឹងរហ័ស ស្រេចនឹងពាហិយទារុចីរិយៈ។
… ពួកភិក្ខុអ្នកចេះសំដី ដ៏វិចិត្ត ស្រេចនឹងកុមារកស្សបៈ។
… ពួកភិក្ខុអ្នកបានបដិសម្ភិទា ស្រេចនឹង មហាកោដ្ឋិតៈ។
ចប់ វគ្គ ទី៣។
(៤. ចតុត្ថវគ្គោ)
[១៤៩] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុអ្នកចេះដឹងច្រើន ដែលជាសាវករបស់ តថាគត ស្រេចនឹងអានន្ទ ប្រសើរជាងគេ។
… ពួកភិក្ខុអ្នកមានស្មារតី ស្រេចនឹងអានន្ទ។ ពួក ភិក្ខុអ្នកមានគតិ ស្រេចនឹងអាន្ទន។
… ពួកភិក្ខុអ្នកមានប្រាជ្ញា ស្រេចនឹងអាន្ទន។
… ពួកភិក្ខុជាឧបដ្ឋាក ក៏ស្រេចនឹងអានន្ទដែរ។
… ពួកភិក្ខុអ្នកមានបរិស័ទច្រើន ស្រេចនឹងឧរុវេលកស្សបៈ។
… ពួកភិក្ខុអ្នកញុំាងត្រកូល ឲ្យជ្រះថ្លា ស្រេចនឹងកាឡុទាយិ។
… ពួកភិក្ខុអ្នកគ្មានអាពាធ ស្រេចនឹងពក្កុលៈ។
… ពួកភិក្ខុអ្នករឭកឃើញបុពេ្វនិវាស ស្រេចនឹងសោភិតៈ។
… ពួកភិក្ខុអ្នកទ្រទ្រង់វិន័យ ស្រេចនឹងឧបាលិ។
… ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុនី ស្រេចនឹងនន្ទកៈ។
… ពួកភិក្ខុអ្នករក្សាទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្រេចនឹងនន្ទៈ។
… ពួកភិក្ខុអ្នកឲ្យឱវាទភិក្ខុ ស្រេចនឹងមហាកប្បិន។
… ពួកភិក្ខុ អ្នកឈ្លាសវៃ ក្នុងតេជោធាតុ ស្រេចនឹងសាគតៈ។
… ពួកភិក្ខុអ្នកឈ្លាសវៃ ក្នុងបដិភាណ ស្រេចនឹងរាធៈ។
… ពួកភិក្ខុអ្នកទ្រទ្រង់ចីវរសៅហ្មង ស្រេចនឹងមោឃរាជ។
ចប់ វគ្គ ទី៤។
(៥. បញ្ចមវគ្គោ)
[១៥០] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជាសាវិកា របស់តថាគត ស្រេចនឹងមហាបជាបតីគោតមីប្រសើរជាងគេ។
… ពួកភិក្ខុនី អ្នកមានប្រាជ្ញាច្រើន ស្រេចនឹង នាងខេមា។
… ពួកភិក្ខុនី អ្នកមានឫទ្ធិ ស្រេចនឹងនាងឧប្បលវណ្ណា។
… ពួកភិក្ខុនី អ្នកទ្រទ្រង់វិន័យ ស្រេចនឹងនាងបដាចារា។
… ពួកភិក្ខុនី ជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា។
… ពួកភិក្ខុនី អ្នកមានឈាន ស្រេចនឹងនាងនន្ទា។
… ពួកភិក្ខុនី អ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹង នាងសោណា។
… ពួកភិក្ខុនី អ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា។
… ពួកភិក្ខុនីបានត្រាស់ដឹងរហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា។
… ពួកភិក្ខុនី អ្នករឭកឃើញបុព្វេនិវាស ស្រេចនឹង នាងភទ្ទាកបិលានី។
… ពួកភិក្ខុនី អ្នកបានអភិញ្ញាដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា។
… ពួកភិក្ខុនី អ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹងនាងកិសាគោតមី។
… ពួកភិក្ខុនី អ្នកមានសទ្ធាស៊ប់ ស្រេចនឹង នាងសិគាលមាតា។
ចប់ វគ្គ ទី៥។
(៦. ឆដ្ឋវគ្គោ)
[១៥១] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសកអ្នកដល់សរណៈជាបឋម ដែលជា សាវក របស់តថាគត ស្រេចនឹងតបុស្សពាណិជ និងភល្លិកពាណិជ ប្រសើរជាងគេ។
… ពួក ឧបាសក ជាទាយក (អ្នកឲ្យទាន) ស្រេចនឹងសុទត្តគហបតី គឺអនាថបិណ្ឌិកសេដ្ឋី។
… ពួក ឧបាសក ជាធម្មកថិក ស្រេចនឹងចិត្តគហបតី ដែលនៅក្នុងស្រុកមច្ឆិកសណ្ឌៈ។
… ពួកឧបាសក អ្នកសង្គ្រោះបរិស័ទ ដោយសង្គហវត្ថុ ៤ ប្រការ ស្រេចនឹងហត្ថកអាឡវក។
… ពួកឧបាសក អ្នកឲ្យភោជន មានរសដ៏ឧត្តម ស្រេចនឹងមហានាមសក្កៈ។
… ពួកឧបាសក អ្នកឲ្យភោជន ជាទីគាប់ចិត្ត ស្រេចនឹងឧគ្គគហបតី អ្នកនៅក្នុងក្រុងវេសាលី។
… ពួកឧបាសក អ្នកបំរើសង្ឃ ស្រេចនឹងឧគ្គតគហបតី។
… ពួកឧបាសក អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងសូរអម្ពដ្ឋ។
… ពួកឧបាសក អ្នកញុំាងបុគ្គលឲ្យជ្រះថ្លា ស្រេចនឹងជីវកកោមារភច្ច។
… ពួកឧបាសក អ្នកចេះនិយាយឲ្យអ្នកដទៃស្និទ្ធស្នាល ស្រេចនឹងនកុលបិតាគហបតី។
ចប់ វគ្គ ទី៦។
(៧. សត្តមវគ្គោ)
[១៥២] ម្នាលភិក្ខុទាំងឡាយ បណ្តាពួកឧបាសិកាអ្នកដល់នូវសរណៈជាបឋម ដែលជា សាវិកា របស់តថាគត ស្រេចនឹងនាងសុជាតា សេនានិធីតា1) ប្រសើរជាងគេ។
… ពួកឧបាសិកា ជាទាយិកា (អ្នកឲ្យទាន) ស្រេចនឹងនាងវិសាខាមិគារមាតា។
… ពួកឧបាសិកា អ្នកចេះដឹងច្រើន ស្រេចនឹងនាងខុជ្ជុត្តរា។
… ពួកឧបាសិកា អ្នកនៅដោយមេត្តា ស្រេចនឹងនាងសាមាវតី។
… ពួកឧបាសិកា អ្នកមានឈាន ស្រេចនឹងនាងឧត្តរានន្ទមាតា។
… ពួកឧបាសិកា អ្នកឲ្យទានផ្ចិតផ្ចង់ ស្រេចនឹងនាងសុប្បវាសាកោលិយធីតា។
… ពួកឧបាសិកា អ្នកបម្រើជំងឺ ស្រេចនឹងនាងសុប្បិយាឧបាសិកា។
… ពួកឧបាសិកា អ្នកជ្រះថ្លាមិនកម្រើក ស្រេចនឹងនាងកាតិយានី។
… ពួកឧបាសិកា អ្នកចេះធ្វើឲ្យអ្នកដ៏ទៃស្និទ្ធស្នាល ស្រេចនឹងនាងនកុលមាតាគហបតានី។
… ពួកឧបាសិកា អ្នកជ្រះថ្លាតាមពាក្យ ដែលឮតៗគ្នា ស្រេចនឹងនាងកាលីឧបាសិកាកុររឃរិកា។2)
ចប់ វគ្គ ទី៧។