តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v17 បាលី cs-km: sut.an.01.v17 អដ្ឋកថា: sut.an.01.v17_att PTS: ?
បសាទករធម្មាទិបាលិ ទី១៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៧. បសាទករធម្មវគ្គោ)
(៣៦៦-៣៨១. បសាទករធម្មវគ្គោ)
[២០៧] ម្នាលភិក្ខុទាំងឡាយ ភាពជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ ភាពជាអ្នកប្រព្រឹត្ត បិណ្ឌបាតិកធុតង្គ ភាពជាអ្នកប្រព្រឹត្តបំសុកូលិកធុតង្គ ភាពជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ ភាពជាធម្មកថិក ភាពជាវិន័យធរ ភាពជាពហុស្សុត ភាពជាអ្នកមាំមួន1) ការបរិបូរណ៌ដោយអាកប្បកិរិយា ការដោយបរិបូណ៌ដោយបរិវារ ភាពជាអ្នកមានបរិវារច្រើន ភាពជាកុលបុត្ត ភាពជាអ្នកមានរូបល្អ ភាពជាអ្នកមានសំដីពីរោះ ភាពជាអ្នកប្រាថ្នាតិច ភាពជាអ្នកមានរោគតិច នេះជាលាភយ៉ាងឯក ជាងលាភទាំងឡាយ។