តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v18 បាលី cs-km: sut.an.01.v18 អដ្ឋកថា: sut.an.01.v18_att PTS: ?
អបរអច្ឆរាសង្ឃាតវគ្គ ទី១៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៨. អបរអច្ឆរាសង្ឃាតវគ្គោ)
(៣៨២-៥៦២. អបរអច្ឆរាសង្ឃាតវគ្គោ)
[២០៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនបឋមជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា មានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគបិណ្ឌបាត របស់អ្នកស្រុក មិនឥតប្រយោជន៍ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុអ្នកធ្វើឈានឲ្យច្រើននោះ។
[២០៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុចំរើនទុតិយជ្ឈាន សូម្បីត្រឹមតែមួយផ្ទាត់ម្រាមដៃ… ចំរើនតតិយជ្ឈាន… ចំរើនចតុត្ថជ្ឈាន… ចំរើនមេត្តាចេតោវិមុត្តិ… ចំរើនករុណាចេតោវិមុត្តិ… ចំរើនមុទិតាចេតោវិមុត្តិ… ចំរើនឧបេក្ខាចេតោវិមុត្តិ… ពិចារណាឃើញកាយ ក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស មានសម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក… ពិចារណាឃើញវេទនា ក្នុងពួកវេទនា។ បេ។ ពិចារណាឃើញ ចិត្តក្នុងចិត្ត។ បេ។ ពិចារណាឃើញធម៌ ក្នុងពួកធម៌ មានព្យាយាមដុតកំដៅកិលេស មាន សម្បជញ្ញៈ មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក … ធ្វើបំណងឲ្យកើត ព្យាយាមប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីញុំាងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិន ឲ្យកើតឡើងបាន …. ធ្វើបំណងឲ្យកើតឡើង ព្យាយាម ប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីលះបង់ពួកអកុសល ដ៏លាមក ដែលកើតឡើងហើយ… ធ្វើបំណងឲ្យកើតឡើង ព្យាយាមប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីញុំាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង… ធ្វើបំណងឲ្យកើត ព្យាយាម ប្រឹងប្រែង ផ្គង តាំងចិត្ត ដើម្បីធ្វើពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យរឹងរឹតតែចំរើនបរិបូណ៌ ទូលាយឡើង… ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិប្បធានសង្ខារ… ចំរើនឥទ្ធិបាទ ប្រកបដោយវីរិយសមាធិប្បធានសង្ខារ… ចំរើនឥទ្ធិបាទ ប្រកបដោយចិត្តសមាធិប្បធានសង្ខារ… ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិប្បធានសង្ខារ… ចំរើនសទ្ធិន្រ្ទិយ… ចំរើនវីរិយិន្ទ្រិយ… ចំរើនសតិន្ទ្រិយ… ចំរើនសមាធិន្រ្ទិយ… ចំរើនបញ្ញិន្រ្ទិយ… ចំរើនសទ្ធាពល… ចំរើនវីរិយពល… ចំរើនសតិពល … ចំរើនសមាធិពល… ចំរើនបញ្ញាពល… ចំរើនសតិសម្ពោជ្ឈង្គ… ចំរើនធម្មវិចយសម្ពោជ្ឈង្គ… ចំរើនវីរិយសម្ពោជ្ឈង្គ… ចំរើនបីតិសម្ពោជ្ឈង្គ… ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ… ចំរើនសមាធិសម្ពោជ្ឈង្គ… ចំរើនឧបេក្ខាសម្ពោជ្ឈង្គ… ចំរើនសម្មាទិដ្ឋិ… ចំរើនសម្មាសង្កប្ប…ចំរើនសម្មាវាចា… ចំរើនសម្មាកម្មន្ត …ចំរើនសម្មាអាជីវ…ចំរើនសម្មាវាយាម… ចំរើនសម្មាសតិ… ចំរើនសម្មាសមាធិ…
[២១០] បុគ្គលមានសេចក្តីសំគាល់ គឺបរិកម្មនូវរូបខាងក្នុង1) ឃើញនូវពួករូបខាងក្រៅ2) ដែលជារូបតូច មានសម្បុរល្អ និងសម្បុរអាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គល មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ…
[២១១] បុគ្គលមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបធំ មានសម្បុរល្អ និងមានសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១២] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបតូច មានសម្បុរល្អ និងសម្បុរអាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១៣] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបធំ មានសម្បុរល្អ និងមានសម្បុរអាក្រក់ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គល មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១៤] បុគ្គលមិនមានសេចក្តីសំគាល់ នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបខៀវ មានសម្បុរខៀវ បញ្ចេញសម្បុរខៀវ មានរស្មីខៀវ គ្របសង្កត់ នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១៥] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបលឿង មានសម្បុរលឿង បញេ្ចញសម្បុរលឿង មានរស្មីលឿង គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១៦] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបក្រហម មានសម្បុរក្រហម បញ្ចេញសម្បុរក្រហម មានរស្មីក្រហម គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ…
[២១៧] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ ដែលជារូបស មានសម្បុរស បញ្ចេញសម្បុរស មានរស្មីស គ្របសង្កត់នូវរូបទាំងនោះ ហើយជាបុគ្គលមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ… បុគ្គលមានរូប តែង ឃើញនូវពួករូប…
[២១៨] បុគ្គលមិនមានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញនូវពួករូបខាងក្រៅ… ជាបុគ្គលដោះចាកកសិណារម្មណ៍ដ៏ល្អ…
[២១៩] បុគ្គលព្រោះប្រព្រឹត្តកន្លងនូវរូបសញ្ញាសព្វគ្រប់ ធ្វើបដិឃសញ្ញាឲ្យវិនាស មិននឹករំពឹងនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយពិចារណាថា អាកាសមិនមាន ទីបំផុត…
[២២០] បុគ្គលព្រោះប្រព្រឹត្តកន្លងអាកាសានញ្ចាយតនៈសព្វគ្រប់ ចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយពិចារណាថា វិញ្ញាណមិនមានទីបំផុត…
[២២១] បុគ្គលព្រោះប្រព្រឹត្តកន្លងវិញ្ញាណញ្ចាយតនៈសព្វគ្រប់ ក៏ចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយពិចារណាថា អ្វីតិចតួចមិនមាន…
[២២២] បុគ្គលព្រោះប្រព្រឹត្តកន្លងអាកិញ្ចញ្ញាយតនៈសព្វគ្រប់ ក៏ចូលកាន់នេវសញ្ញានាសញ្ញាយតនៈ…
[២២៣] បុគ្គលព្រោះប្រព្រឹត្តកន្លងនេវសញ្ញានាសញ្ញាយតនៈ ក៏ចូលកាន់សញ្ញាវេទយិតនិរោធ3) …
[២២៤] បុគ្គលចំរើនបឋវីកសិណ… ចំរើនអាបោកសិណ… ចំរើនតេជោកសិណ… ចំរើនវាយោកសិណ ចំរើននីលកសិណ… ចំរើនបីតកសិណ… ចំរើនលោហិតកសិណ… ចំរើនឱទាតកសិណ… ចំរើនអាកាសកសិណ… ចំរើនវិញ្ញាណកសិណ… ចំរើនអសុភសញ្ញា… ចំរើនមរណសញ្ញា… ចំរើនអាហារេ បដិក្កូលសញ្ញា… ចំរើនសព្វលោកេ អនភិរតសញ្ញា… ចំរើនអនិច្ចសញ្ញា… ចំរើនអនិច្ចេ ទុក្ខសញ្ញា… ចំរើនទុក្ខេ អនត្តសញ្ញា… ចំរើនបហានសញ្ញា… ចំរើនវិរាគសញ្ញា… ចំរើននិរោធសញ្ញា… ចំរើនអនិច្ចសញ្ញា… ចំរើនអនត្តសញ្ញា… ចំរើនមរណសញ្ញា… ចំរើនអាហារេបដិកូលសញ្ញា… ចំរើនសព្វលោកេអនភិរតសញ្ញា… ចំរើនអដ្ឋិកសញ្ញា … ចំរើនបុឡវកសញ្ញា… ចំរើនវិនីលកសញ្ញា… ចំរើនវិច្ឆិទ្ទកសញ្ញា…ចំរើនឧទ្ធុមាតកសញ្ញា… ចំរើនពុទ្ធានុស្សតិ… ចំរើនធម្មានុស្សតិ… ចំរើនសង្ឃានុស្សតិ… ចំរើនសីលានុស្សតិ… ចំរើនចាគានុស្សតិ… ចំរើនទេវតានុស្សតិ… ចំរើន អានាបានស្សតិ… ចំរើនមរណស្សតិ… ចំរើនកាយគតាសតិ… ចំរើនឧបសមានុស្សតិ… ចំរើនសទ្ធិន្រ្ទិយ ប្រកបដោយបឋមជ្ឈាន… ចំរើនវីរិយិន្រ្ទិយ… ចំរើនសតិន្រ្ទិយ… ចំរើនសមាធិន្រ្ទិយ… ចំរើនបញ្ញិន្រ្ទិយ… ចំរើនសទ្ធាពល… ចំរើនវីរិយពល… ចំរើនសតិពល… ចំរើនសមាធិពល… ចំរើនបញ្ញាពល… ប្រកបដោយទុតិយជ្ឈាន។ បេ។ ប្រកបដោយតតិយជ្ឈាន។ បេ។ ប្រកបដោយចតុត្ថជ្ឈាន។ បេ។ ប្រកបដោយមេត្តា។ បេ។ ប្រកបដោយករុណា។ បេ។ ប្រកបដោយមុទិតា។ បេ។ ចំរើនសទ្ធិន្រ្ទិយ ប្រកបដោយឧបេក្ខា… ចំរើនវីរិយិន្រ្ទិយ… ចំរើនសតិន្រ្ទិយ… ចំរើនសមាធិន្រ្ទិយ… ចំរើនបញ្ញិន្រ្ទិយ… ចំរើនសទ្ធាពល… ចំរើនវីរិយពល… ចំរើនសតិពល… ចំរើនសមាធិពល… ចំរើនបញ្ញាពល… ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ជាអ្នកមានឈានមិនបានលះបង់ ជាអ្នកធ្វើតាមពាក្យប្រដៅ របស់ព្រះសាស្តា ធ្វើតាមឱវាទ បរិភោគដុំបាយរបស់អ្នកដែន មិនឥតប្រយោជន៍ទេ ចាំបាច់និយាយថ្វី ដល់ពួកភិក្ខុ ដែលចំរើនឈានឲ្យច្រើននោះ។