តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ឯកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 01.v20 បាលី cs-km: sut.an.01.v20 អដ្ឋកថា: sut.an.01.v20_att PTS: ?
អមតវគ្គ ទី២០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២០. អមតវគ្គោ)
(៦០០-៦១១. អមតវគ្គោ)
[២៣៥] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនបរិភោគនូវកាយគតាសតិ ពួកភិក្ខុនោះ ឈ្មោះថា មិនបរិភោគ នូវព្រះនិពា្វន។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា បរិភោគ នូវកាយគតាសតិ ពួកភិក្ខុនោះ ទើបឈ្មោះថា បរិភោគ នូវព្រះនិពា្វន។
[២៣៦] ម្នាលភិក្ខុទាំងឡាយ កាយគគាសតិ ដែលពួកភិក្ខុណា មិនបរិភោគ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុទាំងនោះ មិនបរិភោគដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បរិភោគហើយ ព្រះនិពា្វនក៏ឈ្មោះថា ពួកភិក្ខុនោះ បរិភោគដែរ។
[២៣៧] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា សាបសូន្យហើយ ព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា សាបសូន្យដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ របស់ពួកភិក្ខុណា មិនសាបសូន្យ ព្រះនិពា្វន របស់ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនសាបសូន្យដែរ។
[២៣៨] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បោះបង់ហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ បោះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ប្រារព្ធហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ប្រារព្ធដែរ។
[២៣៩] ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា ប្រមាទព្រះនិព្វានដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា មិនប្រមាទកាយគតាសតិ ពួកភិក្ខុនោះ ក៏ឈ្មោះថា មិនប្រមាទព្រះនិពា្វនដែរ។
[២៤០] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ភ្លេចភ្លាំងហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ភ្លេចភ្លាំងដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនភ្លេចភ្លាំង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភ្លេចភ្លាំងដែរ។
[២៤១] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនបានភប់ប្រសព្វ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនភប់ប្រសព្វដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានភប់ប្រសព្វហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានភប់ប្រសព្វដែរ។
[២៤២] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនបានចំរើន ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនបានចំរើនដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានចំរើនហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានចំរើនដែរ។
[២៤៣] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនធ្វើឲ្យរឿយៗ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យរឿយៗដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ធ្វើឲ្យរឿយៗហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ ធ្វើឲ្យរឿយៗដែរ។
[២៤៤] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនដឹងច្បាស់ហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនដឹងច្បាស់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា ត្រាស់ដឹងហើយ ព្រះនិពា្វន ក៏ឈ្មោះថា ពួកភិក្ខុនោះ ត្រាស់ដឹងដែរ។
[២៤៥] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនកំណត់ដឹង ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនកំណត់ដឹងដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា កំណត់ដឹងហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ កំណត់ដឹងដែរ។
[២៤៦] ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា មិនធ្វើឲ្យជាក់ច្បាស់ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ មិនធ្វើឲ្យជាក់ច្បាស់ដែរ។ ម្នាលភិក្ខុទាំងឡាយ កាយគតាសតិ ដែលពួកភិក្ខុណា បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះនិព្វាន ក៏ឈ្មោះថា ពួកភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ដែរ។
ចប់ សូត្រ ១ ពាន់ នៃឯកនិបាត។