km:tipitaka:sut:an:02:sut.an.02.011

អធិករណវគ្គ សូត្រ ទី១

សង្ខេប

កំលាំងញាណ ២​យ៉ាង​របស់​សេក្ខ​បុគ្គល។

an 02.011 បាលី cs-km: sut.an.02.011 អដ្ឋកថា: sut.an.02.011_att PTS: ?

អធិករណវគ្គ សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា ដោយ ឧបាសិកា វិឡា sut.an.02.011.jpg

(១១.)

[២៥៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ២ ប្រការ។ កំឡាំង ២ ប្រការ គឺអ្វីខ្លះ។ កំឡាំង គឺការពិចារណា ១ កំឡាំង គឺភាវនា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកំឡាំង គឺការពិចារណា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ពិចារណា ដូច្នេះថា ផលដ៏លាមក របស់កាយទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់វចីទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង ផលដ៏លាមក របស់មនោទុច្ចរិត (តែងមាន) ក្នុងលោកនេះផង ក្នុងលោកខាងមុខផង។ លុះបុគ្គលនោះ ពិចារណា ដូច្នេះហើយ ក៏លះបង់កាយទុច្ចរិត ចំរើនកាយសុចរិត លះបង់វចីទុច្ចរិត ចំរើនវចីសុចរិត លះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ហើយរក្សាខ្លួន ឲ្យបរិសុទ្ធ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺការពិចារណា។ ម្នាលភិក្ខុទាំងឡាយ ចុះកំឡាំង គឺភាវនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាកំឡាំងទាំង ២ ប្រការនោះ កំឡាំង គឺភាវនានេះ ឈ្មោះថា កំឡាំងញាណ របស់សេក្ខបុគ្គលដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលនោះ អាស្រ័យកំឡាំងញាណ របស់សេក្ខបុគ្គល ហើយក៏លះបង់ នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈ លុះលះបង់នូវរាគៈ លះបង់នូវទោសៈ លះបង់នូវមោហៈបានហើយ ទើបមិនធ្វើអំពើ ដែលជាអកុសល មិនសេពគប់នូវអំពើ ដែលជាបាប ម្នាលភិក្ខុទាំងឡាយ នេះហៅថា កំឡាំង គឺភាវនា។ ម្នាលភិក្ខុទាំងឡាយ កំឡាំង មាន ២ ប្រការ នេះឯង។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.011.txt · ពេលកែចុងក្រោយ: 2023/12/05 15:06 និពន្ឋដោយ Johann