km:tipitaka:sut:an:02:sut.an.02.021

អធិករណវគ្គ សូត្រ ទី១១

សង្ខេប

តើ​​អ្វី​​ដែល​​រក្សា​​ព្រះ​​ធម៌​​ដ៏​​វិសេស?

an 02.021 បាលី cs-km: sut.an.02.021 អដ្ឋកថា: sut.an.02.021_att PTS: ?

អធិករណវគ្គ សូត្រ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២១.)

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ធម៌ ២ ប្រការ តើដូចម្តេច។ គឺបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវ ១ សេចក្ដីដែលអាចារ្យនាំមកត្រូវ ១ ម្នាលភិក្ខុទាំងឡាយ បើបទ និងព្យពា្ជនៈ ដែលអាចារ្យដំកល់ទុកត្រូវហើយ សូម្បីរូបសេចកី្ត ដែលអាចារ្យនាំមក ក៏ត្រូវដែរ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ២ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បីឋិតថេរ មិនភ្លាំងភ្លាត់ មិនសាបសូន្យ នៃព្រះសទ្ធម្មឡើយ។

ចប់ អធិករណវគ្គ ទី២។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.021.txt · ពេលកែចុងក្រោយ: 2023/12/06 14:43 និពន្ឋដោយ Johann