តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » បឋមបណ្ណាសក » ពាលវគ្គ ទី៣ »
បុគ្គលពាលនេះ មាន ២ ពួក។
an 02.022 បាលី cs-km: sut.an.02.022 អដ្ឋកថា: sut.an.02.022_att PTS: ?
ពាលវគ្គ សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
សូមមើល អច្ចយសូត្រ ដែរ។
អានដោយ ព្រះខេមានន្ទ
(២២.)
[២៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មាន ២ ពួក។ បុគ្គលពាល មាន ២ ពួក តើដូចម្តេច។ គឺបុគ្គលមិនឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏មិនព្រមទទួលទោសតាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មាន ២ ពួកនេះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ មាន ២ ពួក។ បុគ្គលជាបណ្ឌិត មាន ២ ពួក តើដូចម្តេច។ គឺបុគ្គលឃើញទោសតាមទោស ១ បុគ្គលកាលបើគេប្រាប់ទោស ក៏ព្រមទទួលទោស តាមធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិត មាន ២ ពួកនេះឯង។