km:tipitaka:sut:an:02:sut.an.02.023

ពាលវគ្គ សូត្រ ទី២

សង្ខេប

បុគ្គល ២ ពួក​នេះ តែង​ពោល​បង្កាច់​ព្រះ​តថាគត។

an 02.023 បាលី cs-km: sut.an.02.023 អដ្ឋកថា: sut.an.02.023_att PTS: ?

ពាលវគ្គ សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(២៣.)

[២៦៨] ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។ បុគ្គល ២ ពួក តើដូចម្តេច។ គឺបុគ្គលជាអ្នកក្រោធ មានទោសចិត្តនៅខាង1) ក្នុង ១ បុគ្គលជាអ្នកជឿ ដោយប្រកាន់2) ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ២ ពួកនេះ តែងពោលបង្កាច់ព្រះតថាគត។

 

លេខយោង

1)
បានដល់បុគ្គល ដែលមានទោសចិត្តជានិច្ច បុគ្គលនេះ តែងពោលទោសថា ព្រះសមណគោតម លោកមិនមានធម៌ដ៏ប្រសើរ ជាជាងធម៌របស់មនុស្សទេ តែងពោលបង្កាច់ព្រះអង្គ ដូចសុនក្ខត្តលិច្ឆវី។
2)
បានដល់បុគ្គលអប្បឥតបញ្ញា មានតែសទ្ធាជ្រុល សេចក្ដីជ្រះថ្លាតិច តែងជឿថា ព្រះពុទ្ធ ព្រះអង្គជាលោកុត្តរទាំងអស់ សូម្បីអាការទាំង ៣២ មានសក់ ជាដើម របស់ព្រះអង្គ គង់ជាលោកុត្តរដែរ ដូច្នេះ ឈ្មោះថា ពោលបង្កាច់ព្រះអង្គដែរ។ (អដ្ឋកថា)។
km/tipitaka/sut/an/02/sut.an.02.023.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann