កាលកិរិយារបស់បុគ្គលពីរពួក រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន។
an 02.055 បាលី cs-km: sut.an.02.055 អដ្ឋកថា: sut.an.02.055_att PTS: ?
បុគ្គលវគ្គ សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា ស៊ុនហ៊ាង
(៥៥.)
[២៩៩] ម្នាលភិក្ខុទាំងឡាយ កាលកិរិយារបស់បុគ្គលពីរពួក រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន។ បុគ្គលពីរពួក តើដូចម្តេច។ គឺព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ១ ស្តេចចក្រពត្តិ ១។ ម្នាលភិក្ខុទាំងឡាយ កាលកិរិយា របស់បុគ្គលពីរពួកនេះ រមែងមានសេចក្តីស្តាយក្រោយ ដល់ជនច្រើន។