km:tipitaka:sut:an:02:sut.an.02.v09

ធម្មវគ្គ ទី៤(៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.v09 បាលី cs-km: sut.an.02.v09 អដ្ឋកថា: sut.an.02.v09_att PTS: ?

ធម្មវគ្គ ទី៤(៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((៩) ៤. ធម្មវគ្គោ)

(ធម្មវគ្គ សូត្រ ទី១)

(៨៨.)

[៣៣២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺចេតោវិមុត្តិ (រួចស្រឡះចាកអាសវៈ ដោយអរហត្តផលសមាធិ) ១ បញ្ញាវិមុត្តិ (រួចស្រឡះចាកអាសវៈ ដោយអរហត្តផលបញ្ញា) ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី២)

(៨៩.)

[៣៣៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីផ្គូរផ្គងចិត្ត ១ សេចក្ដីមិនរាយមាយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៣)

(៩០.)

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺនាម ១ រូប ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៤)

(៩១.)

[៣៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺវិជ្ជា ១ វិមុត្តិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៥)

(៩២.)

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺភវទិដ្ឋិ ១ វិភវទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៦)

(៩៣.)

[៣៣៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីមិនខ្មាសបាប ១ សេចក្ដីមិនខ្លាចបាប ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៧)

(៩៤.)

[៣៣៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺសេចក្ដីខ្មាសបាប ១ សេចក្ដីខ្លាចបាប ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៨)

(៩៥.)

[៣៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការធ្វើខ្លួន ឲ្យគេប្រដៅបានដោយក្រ ១ ការមានមិត្តអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី៩)

(៩៦.)

[៣៤០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការធ្វើខ្លួន ឲ្យគេប្រដៅបានដោយងាយ ១ ការមានមិត្តល្អ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី១០)

(៩៧.)

[៣៤១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការឈ្លាសវៃ ក្នុងធាតុ ១ ការឈ្លាសវៃ ក្នុងមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយមានពីរយ៉ាងនេះឯង។

(ធម្មវគ្គ សូត្រ ទី១១)

(៩៨.)

[៣៤២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មានពីរយ៉ាង។ ធម៌ពីរយ៉ាង តើដូចម្ដេច។ គឺការឈ្លាសវៃ ក្នុងអាបត្តិ1) ១ ការឈ្លាសវៃ ក្នុងវិធីចេញចាកអាបត្តិ2)) ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាងនេះឯង។

ចប់ ធម្មវគ្គ ទី៤។

 

លេខយោង

1)
ស្គាល់ច្បាស់លាស់ នូវកងអាបត្តិ ទាំង៥កង ឬទាំង៧កង។
2)
ស្គាល់ច្បាស់លាស់ថា អាបត្តិនេះ បរិសុទ្ធដោយទេសនាវិធី អាបត្តិនេះ បរិសុទ្ធដោយកម្មវាចា។ (អដ្ឋកថា
km/tipitaka/sut/an/02/sut.an.02.v09.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann