km:tipitaka:sut:an:02:sut.an.02.v11

អាសាវគ្គ ទី១(១១)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.v11 បាលី cs-km: sut.an.02.v11 អដ្ឋកថា: sut.an.02.v11_att PTS: ?

អាសាវគ្គ ទី១(១១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

((១១) ១. អាសាទុប្បជហវគ្គោ)

(អាសាវគ្គ សូត្រ ទី១)

(១.)

[៣៦៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ ដែលបុគ្គលលះបានដោយកម្រ។ សេចក្តីប្រាថ្នាពីរយ៉ាង តើដូចម្តេច។ គឺប្រាថ្នាលាភ ១ ប្រាថ្នាជីវិត ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាពីរយ៉ាងនេះ បុគ្គលលះបានដោយកម្រ។

(អាសាវគ្គ សូត្រ ទី២)

(២.)

[៣៦៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គល ដែលធ្វើឧបការៈទុកមុន ១ បុគ្គលដឹងឧបការៈ ដែលគេធ្វើហើយ ធ្វើតបវិញ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។

(អាសាវគ្គ សូត្រ ទី៣)

(៣.)

[៣៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គលអ្នកឆ្អែត (ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះខីណាស្រព) ១ បុគ្គលអ្នកឲ្យគេឆ្អែត (ព្រះអរហន្តសម្មាសម្ពុទ្ធ) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ រកបានដោយកម្រក្នុងលោក។

(អាសាវគ្គ សូត្រ ទី៤)

(៤.)

[៣៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គលចេះតែលាក់ទុក របស់ដែលបានមក ១ បុគ្គលដែលកញ្ជះកញ្ជាយ របស់ដែលរកបានមក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយកម្រ។

(អាសាវគ្គ សូត្រ ទី៥)

(៥.)

[៣៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយងាយ។ បុគ្គលពីរពួក តើដូចម្តេច។ គឺបុគ្គលមិនលាក់ទុក របស់ដែលរកបានមក ១ បុគ្គលមិនកញ្ជះកញ្ជាយ របស់ដែលរកបានមក ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពីរពួកនេះ គេឲ្យឆ្អែតបានដោយងាយ។

(អាសាវគ្គ សូត្រ ទី៦)

(៦.)

[៣៦៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យដើម្បីនាំឲ្យរាគៈកើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសុភនិមិត្ត ១ អយោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យរាគៈកើតឡើង។

(អាសាវគ្គ សូត្រ ទី៧)

(៧.)

[៣៦៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យទោសៈកើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺបដិឃនិមិត្ត ១ អយោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យទោសៈកើតឡើង។

(អាសាវគ្គ សូត្រ ទី៨)

(៨.)

[៣៧០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដិ្ឋ កើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសូរសំឡេងគឹកកង អំពីសំណាក់អ្នកដទៃ (ការស្តាប់អសទ្ធម្ម) ១ អយោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យមិច្ឆាទិដ្ឋកើតឡើង។

(អាសាវគ្គ សូត្រ ទី៩)

(៩.)

[៣៧១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយពីរយ៉ាងនេះ ជាបច្ច័យ ដើម្បីនាំឲ្យសម្មាទិដិ្ឋ កើតឡើង។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសូរសំឡេង អំពីសំណាក់អ្នកដទៃ (ការស្តាប់ព្រះសទ្ធម្ម) ១ យោនិសោមនសិការ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាបច្ច័យដើម្បី នាំឲ្យសម្មាទិដិ្ឋកើតឡើង។

(អាសាវគ្គ សូត្រ ទី១០)

(១០.)

[៣៧២] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង។ អាបតិ្តពីរយ៉ាង តើដូចម្តេច។ គឺលហុកាបតិ្ត ១ គរុកាបតិ្ត ១។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះឯង។

(អាសាវគ្គ សូត្រ ទី១១)

(១១.)

[៣៧៣] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង។ អាបតិ្តពីរយ៉ាង តើដូចម្តេច។ គឺទុដ្ឋុល្លាបត្តិ (អាបតិ្តថ្លោស គឺបារាជិក សង្ឃាទិសេស) ១ អទុដ្ឋុល្លាបត្តិ (អាបត្តិមិនថ្លោស គឺអាបត្តិទាំង ៥ កង) ១។ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះ។

(អាសាវគ្គ សូត្រ ទី១២)

(១២.)

[៣៧៤] ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយនេះ មានពីរយ៉ាង។ អាបតិ្តពីរយ៉ាង តើដូចម្តេច។ គឺសាវសេសាបតិ្ត (អាបតិ្តទាំង៥កង) ១ អនវសេសាបតិ្ត (អាបតិ្តបារាជិក) ១ ម្នាលភិក្ខុទាំងឡាយ អាបតិ្តទាំងឡាយ មានពីរយ៉ាងនេះឯង។

ចប់ អាសាវគ្គ ទី១។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.v11.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann