km:tipitaka:sut:an:02:sut.an.02.v14

សន្ថារវគ្គ ទី៤(១៤)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.v14 បាលី cs-km: sut.an.02.v14 អដ្ឋកថា: sut.an.02.v14_att PTS: ?

សន្ថារវគ្គ ទី៤(១៤)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៤) ៤. សន្ថារវគ្គោ)

(សន្ថារវគ្គ សូត្រ ទី១)

(១.)

[៣៩៦] ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់ទាំងឡាយនេះ មានពីរយ៉ាង។ ការរាក់ទាក់ពីរយ៉ាង តើដូចម្តេច។ គឺការរាក់ទាក់ ដោយអាមិសៈ ១ ការរាក់ទាក់ដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការរាក់ទាក់ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការរាក់ទាក់ពីរយ៉ាងនេះ ការរាក់ទាក់ដោយធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី២)

(២.)

[៣៩៧] ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈទាំងឡាយនេះ មានពីរយ៉ាង។ បដិសន្ថារៈ ពីរយ៉ាង តើដូចម្តេច។ គឺបដិសន្ថារៈ ដោយអាមិសៈ ១ បដិសន្ថារៈដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ បដិសន្ថារៈ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបដិសន្ថារៈទាំងពីរយ៉ាងនេះ បដិសន្ថារៈ ដោយធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៣)

(៣.)

[៣៩៨] ម្នាលភិក្ខុទាំងឡាយ ការសែ្វងរកនេះ មានពីរយ៉ាង។ ការសែ្វងរកពីរយ៉ាង តើដូម្តេច។ គឺការសែ្វងរកអាមិសៈ ១ ការស្វែងរកធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការសែ្វងរក មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសែ្វងរកទាំងពីរយ៉ាងនេះ ការស្វែងរកធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៤)

(៤.)

[៣៩៩] ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយនេះ មានពីរយ៉ាង។ ការស្វះស្វែង ពីរយ៉ាងនេះ តើដូចម្តេច។ គឺការស្វះស្វែងអាមិសៈ ១ ការស្វះសែ្វងធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការស្វះស្វែងទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការស្វះស្វែងពីរយ៉ាងនេះ ការស្វះស្វែងធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៥)

(៥.)

[៤០០] ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយនេះ មានពីរយ៉ាង។ ការត្រាច់រកពីរយ៉ាង តើដូចម្តេច។ គឺការត្រាច់រកអាមិសៈ ១ ការត្រាច់រកធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការត្រាច់រកទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការត្រាច់រកពីរយ៉ាងនេះ ការត្រាច់រកធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៦)

(៦.)

[៤០១] ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយនេះ មានពីរយ៉ាង។ បូជាពីរយ៉ាង តើដូចម្តេច។ គឺអាមិសបូជា ១ ធម្មបូជា ១។ ម្នាលភិក្ខុទាំងឡាយ បូជាទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបូជាពីរយ៉ាងនេះ ធម្មបូជានុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៧)

(៧.)

[៤០២] ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយនេះ មានពីរយ៉ាង។ ទានដើម្បីភ្ញៀវពីរយ៉ាង តើដូចម្តេច។ គឺទានដើម្បីភ្ញៀវ ដោយអាមិសៈ១ ទានដើម្បីភ្ញៀវដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ទានដើម្បីភ្ញៀវទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាទានដើម្បីភ្ញៀវពីរយ៉ាងនេះ ទានដើម្បីភ្ញៀវ ដោយធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៨)

(៨.)

[៤០៣] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយនេះ មានពីរយ៉ាង។ សេចក្តីសម្រេចពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីសម្រេច ដោយអាមិសៈ ១ សេចក្តីសម្រេច ដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្រេចទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្រេចពីរយ៉ាងនេះ សេចក្តីសម្រេច ដោយធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី៩)

(៩.)

[៤០៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនទាំងឡាយនេះ មានពីរយ៉ាង។ សេចក្តីចំរើន ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីចំរើន ដោយអាមិសៈ ១ សេចក្តីចំរើន ដោយធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើនទាំងឡាយ មានពីរយ៉ាងឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីចំរើនពីរយ៉ាងនេះ សេចក្តីចំរើនដោយធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី១០)

(១០.)

[៤០៥] ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយនេះ មានពីរយ៉ាង។ រតនៈពីរយ៉ាង តើដូចម្តេច។ គឺអាមិសរតនៈ ១ ធម្មរតនៈ ១។ ម្នាលភិក្ខុទាំងឡាយ រតនៈទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តារតនៈពីរយ៉ាងនេះ ធម្មរតនៈនុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី១១)

(១១.)

[៤០៦] ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយនេះ មានពីរយ៉ាង។ ការសន្សំពីរយ៉ាង តើដូចម្តេច។ គឺការសន្សំអាមិសៈ ១ ការសន្សំធម៌ ១។ ម្នាលភិក្ខុទាំងឡាយ ការសន្សំទាំងឡាយ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាការសន្សំពីរយ៉ាងនេះ ការសន្សំធម៌នុ៎ះ ប្រសើរជាង។

(សន្ថារវគ្គ សូត្រ ទី១២)

(១២.)

[៤០៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍នេះ មានពីរយ៉ាង។ សេចក្តីសម្បូរណ៍ ពីរយ៉ាង តើដូចម្តេច។ គឺសម្បូរណ៍អាមិសៈ ១ សម្បូរណ៍ធម៌ ១។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្បូរណ៍ មានពីរយ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាសេចក្តីសម្បូរណ៍ពីរយ៉ាងនេះ សេចក្តីសម្បូរណ៍ធម៌នុ៎ះ ប្រសើរជាង។

ចប់ សន្ថារវគ្គ ទី៤។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.v14.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann