km:tipitaka:sut:an:02:sut.an.02.v17

អកុសលបេយ្យាល ទី២(១៧)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.v17 បាលី cs-km: sut.an.02.v17 អដ្ឋកថា: sut.an.02.v17_att PTS: ?

អកុសលបេយ្យាល ទី២(១៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. អកុសលបេយ្យាលំ)

(អកុសលបេយ្យាល សូត្រ ទី១-១០)

(១-១០.)

[៤៣៥] ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាអកុសល… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាកុសល… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ប្រកបដោយទោស … ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនមានទោស… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាគ្រឿងចំរើនសេចក្តីទុក្ខ…ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ជាគ្រឿងចំរើនសេចក្តីសុខ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មានផលជាទុក្ខ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មានផលជាសុខ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ប្រកបដោយព្យាបាទ… ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនប្រកបដោយព្យាបាទ។ ធម៌ពីរយ៉ាង តើដូចម្តេច។ គឺសេចក្តីមិនក្រោធ ១ មិនចងគំនុំ ១ … មិនលុបគុណ ១ មិនលើកកំពស់ ១… មិនឫស្យា ១ មិនកំណាញ់ ១ … មិនលាក់ពុត ១ មិនអួតអាង ១ … សេចក្តីខ្មាសបាប ១ សេចក្តីខ្លាចបាប ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ មិនប្រកបដោយព្យាបាទឡើយ។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.v17.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann