តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ទុកនិបាត » តតិយបណ្ណាសក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 02.v18 បាលី cs-km: sut.an.02.v18 អដ្ឋកថា: sut.an.02.v18_att PTS: ?
វិនយបេយ្យាល ទី៣(១៨)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. វិនយបេយ្យាលំ)
(១-៣០.)
[៤៣៦] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បញ្ញត្តសិក្ខាបទ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ពីរយ៉ាងនេះ។ អំណាចប្រយោជន៍ពីរយ៉ាង តើដូចម្តេច។ គឺដើម្បីសេចក្តីល្អ ដល់សង្ឃ ១ ដើម្បីនៅសប្បាយ នៃសង្ឃ ១ … ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនមានសេចក្តីអៀនខ្មាស ១ ដើម្បីនៅជាសុខស្រួល នៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១… ដើម្បីរារាំង នូវអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវពៀរទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវពៀរទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវទោសទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវទោសទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវភ័យទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវភ័យទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវអកុសលធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអកុសលធម៌ទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីអនុគ្រោះ ដល់គ្រហស្ថទាំងឡាយ ១ ដើម្បីផ្ដាច់បង់នូវពួក នៃភិក្ខុមានប្រាថ្នាដ៏លាមក ១ ដើម្បីដឹកនាំជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីដឹកនាំជនទាំងឡាយ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើង ១ ដើម្បីដំកល់មាំ នៃព្រះសទ្ធម្ម1) ១ ដើម្បីអនុគ្រោះ ដល់វិន័យ2) ១។ ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តសិក្ខាបទ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ទាំងពីរយ៉ាងនេះ។
[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគត បញ្ញត្តបាតិមោក្ខ ដល់សាវកទាំងឡាយ… បញ្ញត្តបាតិមោក្ខុទេ្ទស… បញ្ញត្តការបញ្ឈប់បាតិមោក្ខ… បញ្ញត្តបវារណា… បញ្ញត្តការបញ្ឈប់បវារណា… បញ្ញត្តតជ្ជនីយកម្ម… បញ្ញត្តនិយស្សកម្ម… បញ្ញត្តបញ្វជនីយកម្ម… បញ្ញត្តបដិសារណីយកម្ម…បញ្ញត្តឧក្ខេបនីយកម្ម… បញ្ញត្តការឲ្យបរិវាស… បញ្ញត្តការទាញអន្តរាបតិ្ត មកដាក់ក្នុងមូលាបតិ្ត … បញ្ញត្តការឲ្យមានត្ត… បញ្ញត្តអពា្ភន… បញ្ញត្តឱសារណកម្ម … បញ្ញត្តនិស្សារណកម្ម… បញ្ញត្តឧបសម្បទា … បញ្ញត្តញតិ្តកម្ម… បញ្ញត្តញតិ្តទុតិយកម្ម… បញ្ញត្តញតិ្តចតុត្ថកម្ម…. បញ្ញត្តក្នុងសិក្ខាបទ ដែលមិនទាន់បញ្ញត្ត… បញ្ញត្តថែម ក្នុងសិក្ខាបទ ដែលបានបញ្ញត្តរួចហើយ… បញ្ញត្តសម្មុខាវិន័យ… បញ្ញត្តសតិវិន័យ… បញ្ញត្តអមូឡ្ហវិន័យ… បញ្ញត្តបដិញ្ញាតករណៈ… បញ្ញត្តយេភុយ្យសិកា… បញ្ញត្តតស្សបាបិយសិកា… បញ្ញត្តតិណវត្ថារកៈ… ព្រោះអាស្រ័យអំណាចប្រយោជន៌ពីរយ៉ាងនេះ។ អំណាចប្រយោជន៌ទាំងពីរយ៉ាង តើដូចម្តេច។ គឺដើម្បីសេចក្តីល្អដល់សង្ឃ១ ដើម្បីនៅសប្បាយ នៃសង្ឃ១… ដើម្បីសង្កត់សង្កិន នូវបុគ្គលទាំងឡាយ ដែលមិនអៀនខ្មាស ១ ដើម្បីនៅជាសុខស្រួល នៃភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ ១ ដើម្បីរារាំង នូវអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអាសវៈទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវពៀរទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវពៀរទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវទោសទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវទោសទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីរារាំង នូវភ័យទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវភ័យទាំងឡាយ ក្នុងខាងមុខ១… ដើម្បីរារាំង នូវអកុសលធម៌ទាំងឡាយ ក្នុងបច្ចុប្បន្ន ១ ដើម្បីកំចាត់បង់ នូវអកុសលធម៌ទាំងឡាយ ក្នុងខាងមុខ ១… ដើម្បីអនុគ្រោះ ដល់គ្រហស្ថទាំងឡាយ ១ ដើម្បីផ្តាច់បង់នូវពួក នៃភិក្ខុមានសេចកី្តប្រាថ្នាលាមក ១… ដើម្បីដឹកនាំជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើង ១ ដើម្បីដឹកនាំជនទាំងឡាយ ដែលជ្រះថ្លាស្រាប់ហើយ ឲ្យរឹតតែជ្រះថ្លាឡើង ១… ដើម្បីដំកល់មាំ នៃព្រះសទ្ធម្ម ១ ដើម្បីអនុគ្រោះ ដល់វិន័យ ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត បញ្ញតតិណវត្ថារកៈ ដល់សាវកទាំងឡាយ ព្រោះអាស្រ័យអំណាចប្រយោជន៍ពីរយ៉ាងនេះ។