km:tipitaka:sut:an:02:sut.an.02.v19

រាគបេយ្យាល ទី៤(១៩)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 02.v19 បាលី cs-km: sut.an.02.v19 អដ្ឋកថា: sut.an.02.v19_att PTS: ?

រាគបេយ្យាល ទី៤(១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. រាគបេយ្យាលំ)

(រាគបេយ្យាល សូត្រ ទី១-១៦)

(១-១៦.)

[៤៣៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ មានពីរយ៉ាង ដែលបុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ធម៌ទាំងពីរយ៉ាង តើដូចម្ដេច។ គឺសមថៈ ១ វិបស្សនា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ពីរយ៉ាងនេះ ដែលបុគ្គលគួរចំរើន ដើម្បីដឹងច្បាស់នូវរាគៈ។ ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹងនូវរាគៈ… ដើម្បីធ្វើឲ្យអស់ទៅ… ដើម្បីលះបង់… ដើម្បីធ្វើឲ្យសាបសូន្យ … ដើម្បីធ្វើឲ្យវិនាស… ដើម្បីនឿយណាយ… ដើម្បីរលត់ទៅ… ដើម្បីបន្សាត់បង់… ដើម្បីរលាស់ចោល (នូវរាគៈ)។ ធម៌ពីរយ៉ាងនេះ ដែលបុគ្គលគួរចំរើន។

[៤៣៩] ធម៌ពីរយ៉ាងនេះ បុគ្គលគួរចំរើន ដើម្បីដឹងច្បាស់… ដើម្បីកំណត់ដឹង… ដើម្បីអស់ទៅ… ដើម្បីលះបង់… ដើម្បីសាបសូន្យ… ដើម្បីវិនាស… ដើម្បីនឿយណាយ… ដើម្បីរលត់ទៅ… ដើម្បីបន្សាត់បង់… ដើម្បីរលាស់ចោលនូវទោសៈ… នូវមោហៈ… នូវសេចក្តីក្រោធ… នូវគំនុំ… នូវសេចក្តីលុបគុណ… នូវការលើកកំពស់… នូវឫស្យា… នូវកំណាញ់… នូវការលាក់ពុត… នូវសេចក្តីអួតអាង… នូវសេចក្តីរឹងត្អឹង… នូវការប្រណាំងប្រជែង… នូវមានះ… នូវសេចក្តីមើលងាយ… នូវសេចក្តីស្រវឹង… នូវសេចក្តីប្រមាថ…។

ចប់ ទុកនិបាត។

ចប់ ភាគ ៤០។

 

លេខយោង

km/tipitaka/sut/an/02/sut.an.02.v19.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann