តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » តិកនិបាត » បឋមបណ្ណាសក » រថការវគ្គ ទី២ »
«ព្រះសមណគោតម ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីទៅកើតក្នុងទេវលោកឬ?» អ្នកខ្លះគិតថាសិស្សគួរខ្លាចកើតឋានសួគ៌។ ប៉ុន្តែអ្វីដែលជាការល្អដែលគួរឱ្យខ្លាច?
an 03.018 បាលី cs-km: sut.an.03.018 អដ្ឋកថា: sut.an.03.018_att PTS: ?
ទេវលោកសូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. ទេវលោកសុត្តំ)
[១៨] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយ សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម ប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីទៅកើតក្នុងទេវលោកឬ។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ សួរយ៉ាងនេះ អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម ភាពជាអធិបតីជាទិព្វ ដោយប្រការដូច្នេះហើយ។ ម្នាលភិក្ខុទាំងឡាយ បើម្ល៉ោះទៅហើយ អ្នកទាំងឡាយ គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើម នឹងកាយទុច្ចរិត នឹងវចីទុច្ចរិត… គប្បីជិនឆ្អន់ ធុញទ្រាន់ ខ្ពើមរអើមនឹងមនោទុច្ចរិត។