ការកសាង ៣យ៉ាង តាមកាយ វាចារ និងចិត្តរបស់សត្វ ដែលវិលវល់នៅក្នុងលោក។ (ចំពោះការកសាង ដើម្បីរួចពីកសាង សូមមើល អរិយមគ្គសូត្រ)។
an 03.023 បាលី cs-km: sut.an.03.023 អដ្ឋកថា: sut.an.03.023_att PTS: ?
សង្ខារសូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. សង្ខារសុត្តំ)
[២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខ ផស្សៈ ដែលប្រកបដោយទុក្ខទាំងឡាយ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខ មានទុក្ខតែម្យ៉ាង ដូចពួកសត្វ ដែលកើតក្នុងនរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវវចីសង្ខារ មិនប្រកបដោយទុក្ខ ប្រមូលមក នូវមនោសង្ខារ មិនប្រកបដោយទុក្ខហើយ រមែងចូលទៅកាន់លោក ដែលមិនប្រកបដោយទុក្ខ។ ផស្សៈទាំងឡាយ ដែលមិនប្រកបដោយទុក្ខ ពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក មិនប្រកបដោយទុក្ខនោះ។ បុគ្គលនោះ កាលដែលផស្សៈ មិនប្រកបដោយទុក្ខ ពាល់ត្រូវហើយ រមែងទទួលវេទនា មិនប្រកបដោយទុក្ខ មានសុខតែម្យ៉ាង ដូចទេវតាជាន់សុភកិណ្ហៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត បុគ្គលពួកខ្លះ ក្នុងលោកនេះ ប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ បុគ្គលនោះ លុះប្រមូលមក នូវកាយសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវវចីសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ប្រមូលមក នូវមនោសង្ខារ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះហើយ រមែងចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ។ ផស្សៈទាំងឡាយ ដែលប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ រមែងពាល់ត្រូវនូវបុគ្គល ដែលចូលទៅកាន់លោក ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះនោះ។ បុគ្គលនោះ កាលដែលផស្សៈ ប្រកបដោយទុក្ខខ្លះ ឥតមានទុក្ខខ្លះ ពាល់ត្រូវហើយ រមែងទទួលវេទនា ប្រកបដោយទុក្ខខ្លះ ឥមានទុក្ខខ្លះ មានសុខ និងទុក្ខ ច្រឡូកច្រឡំគ្នា ដូចមនុស្សនិងទេវតាពួកខ្លះ វិនិបាតពួកខ្លះ។1) ម្នាលភិក្ខុទាំងឡាយ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។