km:tipitaka:sut:an:03:sut.an.03.042

តិឋានសូត្រ ទី២

សង្ខេប

បុគ្គលមានសទ្ធា បុគ្គលមានសេចក្តីសទ្ធា… អ្នកណាហៅថាអ្នកមានសទ្ធា? ស្ថាន៣ យ៉ាងដែលបណ្ឌិតគួរស្គាល់ បុគ្គលនោះថាជាអ្នកមានសទ្ធា។

an 03.042 បាលី cs-km: sut.an.03.042 អដ្ឋកថា: sut.an.03.042_att PTS: ?

តិឋានសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា សុខវឌ្ឍនា

ដោយ ឧបាសិកា វិឡា

sut.an.03.042.mp4

(២. តិឋានសុត្តំ)

[៤៣] ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​មាន​សទ្ធា​ជ្រះ​ថ្លា បណ្ឌិត​ត្រូវដឹង​ដោយ​ហេតុ​៣​យ៉ាង។ ហេតុ​៣ យ៉ាង ​គឺអ្វីខ្លះ។ គឺបុគ្គល​នោះ ចង់​ឃើញ​បុគ្គល​មានសីល ១ ចង់​ស្ដាប់​ព្រះ​សទ្ធម្ម​ ១ មាន​ចិត្ត​ប្រាសចាកសេចក្ដី​កំណាញ់​ជា​មន្ទិល នៅ​គ្រប់​គ្រង​ផ្ទះ​ មាន​ការ​លះ​រួច​ហើយ មាន​ដៃលាង​ហើយ ត្រេក​អរ​ ក្នុងការលះ​ ជា​អ្នក​គួរ​ដល់​ស្មូម ជាអ្នក​ត្រេក​អរ​ ក្នុងការ​ឲ្យ និង​ការ​ចែក​រំលែក​១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សទ្ធាជ្រះ​ថ្លា បណ្ឌិត​ត្រូវ​ដឹង​ ដោយ​ហេតុ​​៣ យ៉ាងនេះ។

បុគ្គល​ណា ចង់​ឃើញ​ពួក​បុគ្គល​មាន​សីល ចង់ស្ដាប់ព្រះ​សទ្ធម្ម កំចាត់​បង់​នូវ​មន្ទិល ​គឺសេចក្ដី​កំណាញ់ បុគ្គល​នោះឯង​ ហៅថា អ្នកមានសទ្ធា។

 

លេខយោង

km/tipitaka/sut/an/03/sut.an.03.042.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann