km:tipitaka:sut:an:03:sut.an.03.043

អត្ថវសសូត្រ ទី៣

សង្ខេប

ល្អ​បើ​ចេះ​ពាក្យ (យល់ធម៌) និង​អត្ថន័យ (របស់​ធម៌)។ (ចំណាំថា «យល់អដ្ឋកថា យល់បាលី» គឺជាការបកប្រែខុស ពី «អត្ថប្បដិសំវេទី ធម្មប្បដិសំវេទី» ជាក់ស្តែង អ្នកបកប្រែមិនស្គាល់ពាក្យ ឬអត្ថន័យទេ។)

an 03.043 បាលី cs-km: sut.an.03.043 អដ្ឋកថា: sut.an.03.043_att PTS: ?

អត្ថវសសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. អត្ថវសសុត្តំ)

[៤៤] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ឃើញ​អំណាច​ប្រយោជន៍ ៣ យ៉ាង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ។ អំណាច​ប្រយោជន៍ ៣​យ៉ាង តើដូចម្ដេច។ បុគ្គល​អ្នកសំដែង​ធម៌​នោះ ​ជាអ្នក​យល់​អដ្ឋកថា ទាំង​យល់បាលី ១ បុគ្គល​អ្នក​ស្ដាប់​ធម៌នោះ ​ជា​អ្នក​យល់​អដ្ឋកថា ទាំង​យល់​បាលី ១ បុគ្គល​អ្នក​សំដែង​ធម៌​ និង​បុគ្គល​អ្នកស្ដាប់​ធម៌ ទាំង​ពីរ​នាក់​ ជា​អ្នក​យល់​អដ្ឋកថា ទាំងយល់បាលី ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​យល់​អំណាចប្រយោជន៍ ៣ យ៉ាង​នេះឯង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ​បាន។

 

លេខយោង

km/tipitaka/sut/an/03/sut.an.03.043.txt · ពេលកែចុងក្រោយ: 2024/04/06 05:38 និពន្ឋដោយ Johann