តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » តិកនិបាត » បឋមបណ្ណាសក » ចូឡវគ្គ ទី៥ »
ល្អប្រសិនបើទាំងពីរចេះពាក្យ (យល់ធម៌) និងអត្ថន័យ (របស់ធម៌)។ (ចំណាំថា «យល់អដ្ឋកថា យល់បាលី» គឺជាការបកប្រែខុស ពី «អត្ថប្បដិសំវេទី ធម្មប្បដិសំវេទី» ជាក់ស្តែង អ្នកបកប្រែមិនស្គាល់ពាក្យ ឬអត្ថន័យទេ។)
an 03.044 បាលី cs-km: sut.an.03.044 អដ្ឋកថា: sut.an.03.044_att PTS: ?
កថាបវត្តិសូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៤. កថាបវត្តិសុត្តំ)
[៤៥] ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាង។ ហេតុ៣ យ៉ាង តើដូចម្ដេច។ គឺបុគ្គលអ្នកសំដែងធម៌ បានយល់អដ្ឋកថាទាំងយល់បាលី ១ បុគ្គលអ្នកស្តាប់ធម៌នោះ បានយល់អដ្ឋកថា ទាំងយល់បាលី ១ បុគ្គលអ្នកសំដែងធម៌ និងបុគ្គលអ្នកស្ដាប់ធម៌ ទាំងពីរនាក់ ជាអ្នកយល់អដ្ឋកថា ទាំងយល់បាលី ១។ ម្នាលភិក្ខុទាំងឡាយ សំដីដែលប្រព្រឹត្តទៅស្រួល ដោយហេតុ៣យ៉ាងនេះឯង។