តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » តិកនិបាត » បឋមបណ្ណាសក » ចូឡវគ្គ ទី៥ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 03.047 បាលី cs-km: sut.an.03.047 អដ្ឋកថា: sut.an.03.047_att PTS: ?
សង្ខតលក្ខណសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. សង្ខតលក្ខណសុត្តំ)
[៤៨] ម្នាលភិក្ខុទាំងឡាយ សង្ខតលក្ខណៈ1) របស់សង្ខតធម៌2) នេះ មាន៣យ៉ាង។ សង្ខតលក្ខណៈ ៣ យ៉ាង តើដូចម្ដេច។ គឺការកើត រមែងប្រាកដ ១ ការបែកធ្លាយ រមែងប្រាកដ ១ ការប្រែប្រួល នៃសភាវៈ ដែលតាំងនៅ រមែងប្រាកដ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាសង្ខតលក្ខណៈ របស់សង្ខតធម៌ ទាំង៣ យ៉ាង។