km:tipitaka:sut:an:03:sut.an.03.v18

រាគបេយ្យាល ទី៣ (១៨)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 03.v18 បាលី cs-km: sut.an.03.v18 អដ្ឋកថា: sut.an.03.v18_att PTS: ?

រាគបេយ្យាល ទី៣ (១៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

((១៨) ៨. រាគបេយ្យាលំ)

(សូត្រ ទី១)

(១៨៤.)

[១៦១] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាង​ បុគ្គល​គប្បី​ចំរើន ដើម្បី​ដឹង​ច្បាស់​​នូវ​រាគៈ។ ធម៌ ៣ យ៉ាង ដូច​ម្តេច។ គឺ​ សុញ្ញត​សមាធិ​ ១ អនិមិត្ត​សមាធិ ១ អប្បណិហិត​សមាធិ ​១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាង​នេះ​ឯង បុគ្គល​គប្បី​ចំរើន ដើម្បី​ដឹង​ច្បាស់ ​នូវ​រាគៈ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣ យ៉ាង​នេះ បុគ្គល​គប្បី​ចំរើន ដើម្បី​កំណត់​ដឹង។ បេ។ ដើម្បី​អស់​រលីង ដើម្បី​លះបង់ ដើម្បី​អស់​ទៅ ដើម្បី​សូន្យ​ទៅ ដើម្បីវិនាស ដើម្បី​រលត់ ដើម្បី​ផ្តាច់​បង់ ដើម្បី​រលាស់​ចោល នូវរាគៈ​។ ធម៌ ៣ យ៉ាង​នេះ​ បុគ្គល​គប្បីចំរើន ដើម្បី​ដឹង​ច្បាស់​ ដើម្បី​កំណត់​ដឹង ដើម្បីអស់រលីង ដើម្បី​លះបង់​ ដើម្បី​អស់​ទៅ​ ដើម្បី​សូន្យ​ទៅ ដើម្បីវិនាស ដើម្បី​រលត់​ ដើម្បីផ្តាច់​បង់​ ដើម្បី​រលាស់​ចោល ​នូវ​ទោសៈ មោហៈ កោធៈ ឧបនាហៈ​ មក្ខៈ បឡាសៈ​ ឥស្សា​ មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ​ បមាទៈ​។

ចប់ ពួកសូត្រដែលមិនសង្គ្រោះក្នុងបណ្ណាសក។

ឧទ្ទាន​នៃ​រាគ​បេយ្យាល​នោះ​គឺ​1) និយាយ​អំពី​ធម៌​ដែល​អាស្រ័យ​នៅក្នុង​រាគ​បេយ្យាល ​ដែល​លោក​ពោល​ហើយ ថា មាន ១៧ គឺ​រាគៈ ១ ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ​១ ជា​គំរប់ ៥ មក្ខៈ ១ បឡាសៈ ១ ឥស្សា​ ១ មច្ឆរិយៈ ១ មាយា ១ សាថេយ្យៈ ១ ថម្ភៈ ១ សារម្ភៈ ១ មានៈ ១ អតិមានៈ ១ មទៈ​ បមាទៈ ១។ អំពី​សមាធិ ៣ យ៉ាង​គឺ​សុញ្ញតសមាធិ ១ អនិមិត្ត​សមាធិ ១ អប្បណិ​ហិត​សមាធិ ១ ដែល​លោក​កំណត់​ទុក ក្នុង​សមាធិ​មូល​កាបេយ្យាល ដោយ​ហេតុ​ជា​ជំនួយ​ ដែល​ប្រកប​ដោយ​សេចក្តី​ឧបមា​ ដើម្បី​ដឹង​ច្បាស់ ១ ដើម្បី​កំណត់ដឹង​ ១ ដើម្បី​អស់រលីង ១ ដើម្បី​លះបង់ ១ ដើម្បី​អស់​ទៅ ១ ដើម្បីសូន្យ​ទៅ ១ ដើម្បី​វិនាស ១ ដើម្បី​រលត់​ ១ ដើម្បី​ផ្តាច់បង់ ១ ដើម្បី​រលាស់​ចោល ១ រួម​ត្រូវ​ជា ១០។

ចប់ តិកនិបាត។

ចប់ ភាគ៤១។

 

លេខយោង

1)
ឧទ្ទាននេះ មានតែងក្នុងច្បាប់អក្សរភូមា។
km/tipitaka/sut/an/03/sut.an.03.v18.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann