km:tipitaka:sut:an:04:sut.an.04.032

សង្គហសូត្រ ទី២

សង្ខេប

តើ​ធ្វើ​ដូច​ម្តេច ដើម្បី​ទទួល​បាន​ការ​ពេញចិត្ត ពីមនុស្ស​ជា​ច្រើន? (ការ​បង្រៀន​នេះ បើ​មិន​ពន្យល់​បន្ថែម​ទេ ច្រើន​តែ​ប្រើ​ខុស​ក្នុង​គោល​បំណង​ខាង​លោកិយ ហើយ​ក៏​ប្រើ​ខុស​ដោយ​​មហាយានតែ។ «ប្រសិន​បើ» មិន​មាន​ន័យ​ថា «គួរ» ហើយ​សម្រាប់​អត្ថន័យ​លម្អិត​ពី​សង្គហវត្ថុ សូមមើល ពលសូត្រ។)

an 04.032 បាលី cs-km: sut.an.04.032 អដ្ឋកថា: sut.an.04.032_att PTS: ?

សង្គហសូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(២. សង្គហសុត្តំ)

[៣៣] ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះ មាន ៤។ សង្គហវត្ថុ ៤ តើដូចម្តេចខ្លះ។ គឺការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១។ ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុ មាន ៤ យ៉ាងនេះឯង។

ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការប្រព្រឹត្តិជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១ ដែលមានក្នុងលោកនេះ តាមសមគួរក្នុងធម៌ទាំងឡាយនោះ ៗ បើសង្គហវត្ថុទាំងឡាយនេះ មានក្នុងលោក ដូចជាភ្លៅរបស់រថ ដែលអាចវិលទៅបាន។ បើពួកសង្គហៈនេះ មិនមានទេ មាតាមិនគួរបាន នូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ បិតា ក៏មិនគួរបាន នូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ (ប្រុសស្រី) ឡើយ ព្រោះហេតុណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ តែងសម្លឹងមើល នូវសង្គហៈទាំងឡាយនេះ បណ្ឌិតទាំងឡាយនោះ ក៏បានដល់នូវភាព នៃខ្លួនជាធំផង ជាបុគ្គលគួរសរសើរផង។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.032.txt · ពេលកែចុងក្រោយ: 2023/08/20 08:06 និពន្ឋដោយ Johann