km:tipitaka:sut:an:04:sut.an.04.133

ឧគ្ឃដិតញ្ញូសូត្រ ទី៣

សង្ខេប

បុគ្គល​ ៤​ផ្សេង​គ្នា ទាក់​ទង​នឹង​សមត្ថភាព​យល់​ដឹង។

an 04.133 បាលី cs-km: sut.an.04.133 អដ្ឋកថា: sut.an.04.133_att PTS: ?

ឧគ្ឃដិតញ្ញូសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. ឧគ្ឃដិតញ្ញូសុត្តំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេចខ្លះ។ គឺ ឧគ្ឃដិតញ្ញូបុគ្គល ១ វិបចិតញ្ញូបុគ្គល ១ នេយ្យបុគ្គល ១ បទបរមបុគ្គល1) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

1)
បុគ្គលដែលត្រាស់ដឹងធម៌ឆាប់រហ័ស ក្នុងវេលាដែលធម្មកថិកបង្ហើប សំដែងឡើង ហៅថា ឧគ្ឃដិតញ្ញូបុគ្គល។ បុគ្គលដែលត្រាស់ដឹងធម៌ ក្នុងកាលធម្មកថិកបំបែកសេចក្តីឲ្យពិស្តារ ហៅថា វិបចិតញ្ញូបុគ្គល។ បុគ្គលលុះតែរៀន សាកសួរ ធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចូលទៅសេពគប់ អង្គុយជិតកល្យាណមិត្រ ទើបត្រាស់ដឹងធម៌ ដោយលំដាប់ ហៅថា នេយ្យបុគ្គល។ បុគ្គលដែលស្តាប់ច្រើនក្តី សូត្ររៀនច្រើនក្តី ចងចាំច្រើនក្តី បង្ហាញច្រើនក្តី ក៏មិនត្រាស់ដឹងធម៌ ក្នុងជាតិនោះឡើយ ហៅថា បទបរមបុគ្គល។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.133.txt · ពេលកែចុងក្រោយ: 2023/08/17 04:40 និពន្ឋដោយ Johann