km:tipitaka:sut:an:04:sut.an.04.134

ឧដ្ឋានផលសូត្រ ទី៤

សង្ខេប

ការ​ចិញ្ចឹម​ជីវិត​ ៤ប្រភេទ។

an 04.134 បាលី cs-km: sut.an.04.134 អដ្ឋកថា: sut.an.04.134_att PTS: ?

ឧដ្ឋានផលសូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៤. ឧដ្ឋានផលសុត្តំ)

[១៣៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ គឺបុគ្គលចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម1) ១ ចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម មិនចិញ្ចឹមជីវិតដោយផលនៃការប្រឹងប្រែង2) ១ ចិញ្ចឹមជីវិតដោយផល នៃការប្រឹងប្រែងផង ចិញ្ចឹមជីវិតដោយផលនៃបុញ្ញកម្ម3) ផង ១ មិនចិញ្ចឹមជីវិត ដោយផលនៃការប្រឹងប្រែង មិនចិញ្ចឹមជីវិត ដោយផលនៃបុញ្ញកម្ម4) ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។

 

លេខយោង

1)
បានដល់បុគ្គល ដែលប្រឹងប្រែង ព្យាយាម ទើបបានអ្វីមួយមកចិញ្ចឹមជីវិត។
2)
បានដល់ពួកទេវតាទាំងអស់។
3)
បានដល់ស្តេច និងអាមាត្យធំនៃស្តេច ជាដើម។
4)
បានដល់ពួកសត្វនរក។
km/tipitaka/sut/an/04/sut.an.04.134.txt · ពេលកែចុងក្រោយ: 2023/08/17 05:06 និពន្ឋដោយ Johann