បុគ្គលមានបួនប្រភេទ៖ បុគ្គលធម្មតា បុគ្គលជាសិស្សរបស់ព្រះពុទ្ធហើយ បុគ្គលមានចំណងចំពោះព្រហ្មហើយ និងព្រះអរហន្ត។
an 04.136 បាលី cs-km: sut.an.04.136 អដ្ឋកថា: sut.an.04.136_att PTS: ?
បឋមសីលសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសក សុខវិបុល
(៦. បឋមសីលសុត្តំ)
[១៣៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ ពួកនេះ រមែងមានប្រាកដក្នុងលោក។ បុគ្គល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមិនបំពេញក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញតែក្នុងសីល មិនបំពេញក្នុងសមាធិ មិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកបំពេញក្នុងសីល បំពេញក្នុងសមាធិ តែមិនបំពេញក្នុងបញ្ញា ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បំពេញក្នុងសីល បំពេញក្នុងសមាធិ បំពេញក្នុងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទាំង ៤ ពួកនេះឯង រមែងមានប្រាកដក្នុងលោក។