បុគ្គល ៤ប្រភេទ ដោយការនិយាយអំពីអត្ថន័យ និងពាក្យត្រូវ។
an 04.140 បាលី cs-km: sut.an.04.140 អដ្ឋកថា: sut.an.04.140_att PTS: ?
វាទីសូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. វាទីសុត្តំ)
[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោលនេះ មាន ៤ ពួក។ បុគ្គលអ្នកពោល ៤ ពួក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅដោយអត្ថ គឺអដ្ឋកថា មិនអស់ទៅដោយព្យញ្ជនៈ គឺបាឡីក៏មាន ១1) ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នលពោល តែងដល់នូវការអស់ទៅ ដោយព្យញ្ជនៈ មិនអស់ទៅដោយអត្ថ ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល តែងដល់នូវការអស់ទៅ ដោយអត្ថផង ដោយព្យញ្ជនៈផង ក៏មាន ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មិនដល់នូវការអស់ទៅដោយអត្ថ ទាំងមិនដល់ នូវការអស់ទៅ ដោយព្យញ្ជនៈ ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលអ្នកពោល មាន ៤ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ការណ៍នុ៎ះ គ្មានហេតុ គ្មានបច្ច័យដែលនាំឲ្យភិក្ខុប្រកបដោយបដិសម្ភិទា ទាំង ៤ ដល់នូវការអស់ទៅ ដោយអត្ថ ដោយព្យញ្ជនៈ ឡើយ។
ចប់ បុគ្គលវគ្គ ទី៤។
ឧទ្ទាននៃបុគ្គលវគ្គនោះគឺ2)
និយាយអំពីសំយោជនៈ ១ អំពីបុគ្គលមានប្រាជ្ញា ១ អំពីឧគ្ឃដិតញ្ញូបុគ្គល ១ អំពីបុគ្គលចិញ្ចឹមជីវិតដោយផល នៃព្យាយាម ១ អំពីបុគ្គលប្រកបដោយទោស ១ អំពីសីល មាន ២លើក ១ អំពីបុគ្គលមានកាយចេញទៅ មានចិត្តមិនចេញទៅ ១ អំពីធម្មកថិក ១ អំពីបុគ្គលអ្នកពោល ១។