តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » ចតុត្ថបណ្ណាសក ទី៤ » ឥន្រ្ទិយវគ្គ ទី១ (១៦) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.156 បាលី cs-km: sut.an.04.156 អដ្ឋកថា: sut.an.04.156_att PTS: ?
កប្បសូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៦. កប្បសុត្តំ)
[៦] ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ (កាលដែលយូររាប់មិនបាន) នៃកប្បនេះ មាន ៤។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលកប្បសូន្យទៅ តាំងមានឡើង កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បតាំងនៅក្នុងចន្លោះវិនាសទៅ តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ កាលកប្បត្រឡប់ចំរើន តាំងមានឡើងវិញ ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំឡាយ កាលកប្បតាំងនៅក្នុងចន្លោះ ចំរើន តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១។ ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ នៃកប្ប មាន ៤ យ៉ាងនេះឯង។