km:tipitaka:sut:an:04:sut.an.04.189

សច្ឆិករណីយសូត្រ ទី៩

សង្ខេប

ធម៌​ទាំង ៤ ដែល​ត្រូវ​ធ្វើ​ឲ្យ​ជាក់​ច្បាស់។

an 04.189 បាលី cs-km: sut.an.04.189 អដ្ឋកថា: sut.an.04.189_att PTS: ?

សច្ឆិករណីយសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. សច្ឆិករណីយសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលត្រូវធ្វើឲ្យជាក់ច្បាស់នេះ មាន ៤យ៉ាង។ ធម៌ទាំង ៤ ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុក៏មាន ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា1) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយនាមកាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មោក្ខធម៌ ៨ ជាធម៌ដែលត្រូវធើ្វឲ្យជាក់ច្បាស់ ដោយនាមកាយ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុពេ្វនិវាស ជាធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយសតិ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការច្យុតិ និងការកើតឡើង របស់សត្វទាំងឡាយ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយចក្ខុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការអស់អាសវៈ ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៤ នេះឯង ដែលត្រូវធ្វើឲ្យជាក់ច្បាស់។

 

លេខយោង

1)
វិបស្សនាបញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយឈានប្បញ្ញា ឯមគ្គប្បញ្ញា ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយវិបស្សនាបញ្ញា ឯផលប្បញ្ញា សម្រេចដោយមគ្គប្បញ្ញា ឯបច្ចវេក្ខណប្បញ្ញា សម្រេចដោយផលប្បញ្ញា។ អដ្ឋកថា។
km/tipitaka/sut/an/04/sut.an.04.189.txt · ពេលកែចុងក្រោយ: 2023/08/21 01:46 និពន្ឋដោយ Johann