តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » សោភនវគ្គ ទី២ (២២) »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
an 04.217 បាលី cs-km: sut.an.04.217 អដ្ឋកថា: sut.an.04.217_att PTS: ?
បឋមវោហារបថសូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៧. បឋមវោហារបថសុត្តំ)
[៦៧] បុគ្គលអ្នកពោលថាឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាឮ ក្នុងរបស់ដែលមិនបានឮ ១ ពោលថាហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។ បុគ្គលអ្នកពោលថា មិនឃើញ ក្នុងរបស់ដែលមិនបានឃើញ ១ ពោលថាមិនឮ ក្នុងរបស់ដែលមិនបានឮ ១ ពោលថាមិនបានហឹត ជញ្ជក់ ប៉ះពាល់ ក្នុងរបស់ដែលមិនបានហឹត ជញ្ជក់ ប៉ះពាល់ ១ ពោលថាមិនដឹងច្បាស់ ក្នុងរបស់ដែលមិនបានដឹងច្បាស់ ១។បេ។