តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » ទុច្ចរិតវគ្គ ទី៣ (២៣) »
កវិនេះមាន ៤ ពួក។ ៤ ពួកដូម្តេចខ្លះ?
an 04.231 បាលី cs-km: sut.an.04.231 អដ្ឋកថា: sut.an.04.231_att PTS: ?
កវិសូត្រ ទី១១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១១. កវិសុត្តំ)
[៨១] ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញនេះ មាន៤ពួក។ អ្នកប្រាជ្ញ ៤ពួក តើដូចម្ដេច។ គឺអ្នកប្រាជ្ញព្រោះគិត ១ អ្នកប្រាជ្ញព្រោះស្ដាប់ ១ អ្នកប្រាជ្ញព្រោះអាស្រ័យសេចក្ដី ១ អ្នកប្រាជ្ញព្រោះប្រាជ្ញាវាងវៃ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកប្រាជ្ញ មាន៤ពួកនេះឯង។
ចប់ ទុច្ចរិតវគ្គ ទី៣។
ឧទ្ទាននៃទុច្ចរិតវគ្គនោះគឺ
និយាយអំពីទុច្ចរិត ១ អំពីមិច្ឆាទិដ្ឋិ ១ អំពីបុគ្គលប្រកបដោយធម៌ មានអកតញ្ញុតា ជាដើម ១ អំពីបុគ្គលប្រកបដោយធម៌ មានបាណាតិបាត ជាដើម ១ អំពីផ្លូវពីរប្រការ ១ អំពីគន្លងពាក្យពោលពីរប្រការដែលពោល ១ អំពីបុគ្គលប្រកបដោយធម៌ មានសេចក្ដី ខ្មាសបាប ជាដើម ១ អំពីបុគ្គលប្រកបដោយធម៌ មានមិនមានប្រាជ្ញា ជាដើម ១ អំពីអ្នក ប្រាជ្ញ ៤ពួក ១។