km:tipitaka:sut:an:04:sut.an.04.232

សំខិត្តសូត្រ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 04.232 បាលី cs-km: sut.an.04.232 អដ្ឋកថា: sut.an.04.232_att PTS: ?

សំខិត្តសូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. សំខិត្តសុត្តំ)

[៨២] ម្នាលភិក្ខុទាំងឡាយ កម្ម ៤យ៉ាងនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយ ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសបា្រប់។ កម្ម ៤យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កម្មខ្មៅ1) មានវិបាកខ្មៅ2) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មស3) មានវិបាកស4) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មទាំងខ្មៅទាំងស5) មានវិបាកទាំងខ្មៅទាំងស6) ក៏មាន ម្នាលភិក្ខុទាំងឡាយ កម្មមិនខ្មៅមិនស7) មានវិបាកមិនខ្មៅមិនស ប្រព្រឹត្តទៅ ដើម្បីអស់កម្ម ក៏មាន។ ម្នាលភិក្ខុទាំងឡាយ កម្មទាំង ៤ ប្រភេទនេះ តថាគតបានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយប្រកាសប្រាប់។

 

លេខយោង

1)
បានដល់អកុសលកម្មបថ ១០។
2)
នាំសត្វឲ្យទៅកើតក្នុងអបាយ។
3)
បានដល់កុសលកម្មបថ ១០។
4)
នាំសត្វឲ្យទៅកើតក្នុងឋានសួគ៌។
5)
កម្មដែលលាយគ្នា។
6)
ឲ្យទទួលទុក្ខខ្លះ ទទួលសុខខ្លះ។
7)
សំដៅយកចតុមគ្គញ្ញាណ ដែលជាគុណជាតធ្វើឲ្យអស់កម្ម។
km/tipitaka/sut/an/04/sut.an.04.232.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann