km:tipitaka:sut:an:04:sut.an.04.247

ថូបារហសូត្រ ទី៥

សង្ខេប

តើ​អ្នក​ណា​សមនឹង​ផ្នូរ​ជាការ​រំលឹក? តើ​អ្នក​ណា​សមនឹង​ទទួល​បាន​វិមាន​អនុស្សាវរីយ៍?

an 04.247 បាលី cs-km: sut.an.04.247 អដ្ឋកថា: sut.an.04.247_att PTS: ?

ថូបារហសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា ធីតា

(៥. ថូបារហសុត្តំ)

[៩៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរបញ្ចុះទុកក្នុងថូបៈនេះ មាន៤ពួក។ បុគ្គល ៤ពួក ដូចម្តេចខ្លះ។ គឺព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ ព្រះបច្ចេកពុទ្ធ គួរបញ្ចុះក្នុងថូបៈ ១ សាវករបស់ព្រះតថាគត គួរបញ្ចុះក្នុងថូបៈ ១ ស្តេចចក្រពត្តិ គួរបញ្ចុះក្នុងថូបៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៤ពួកនេះ គួរបញ្ចុះទុកក្នុងថូបៈ។

 

លេខយោង

km/tipitaka/sut/an/04/sut.an.04.247.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann