តិបិដក (មូល) » សុត្តបិដក » អង្គុត្តរនិកាយ » ចតុក្កនិបាត » បណ្ណាសកាសង្គហិតវគ្គ ទី៥ » អភិញ្ញាវគ្គ ទី៦ (២៦) »
គួរ ឬមិនសមរម្យ រស់នៅក្នុងព្រៃ?
an 04.262 បាលី cs-km: sut.an.04.262 អដ្ឋកថា: sut.an.04.262_att PTS: ?
អរញ្ញសូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. អរញ្ញសុត្តំ)
[១១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ប្រការ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ជាអ្នកអ័ប្បឥតប្រាជ្ញា លលា ឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ មិនគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ ទើបគួរសេពសេនាសនៈស្ងាត់ គឺព្រៃតូច ព្រៃធំបាន។ ធម៌ ៤ប្រការ គឺអ្វីខ្លះ។ គឺភិក្ខុប្រកបដោយនេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ អ្នកមានប្រាជ្ញា មិនលលា មិនឆ្កួតទឹកមាត់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤យ៉ាងនេះ ទើបគួរសេពសេនាសនៈដ៏ស្ងាត់ គឺព្រៃតូច ព្រៃធំបាន។