km:tipitaka:sut:an:05:sut.an.05.016

បុនកូដសូត្រ ទី៦

សង្ខេប

កម្លាំង​មាន ៥ យ៉ាង។

an 05.016 បាលី cs-km: sut.an.05.016 អដ្ឋកថា: sut.an.05.016_att PTS: ?

បុនកូដសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៦. បុនកូដសុត្តំ)

[១៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះ កម្លាំងបញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង)។ ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះឯង កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ក៏មានឧបមេយ្យយ៉ាងនោះឯង។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.016.txt · ពេលកែចុងក្រោយ: 2024/03/13 01:24 និពន្ឋដោយ Johann