km:tipitaka:sut:an:05:sut.an.05.019

តតិយហិតសូត្រ ទី៩

សង្ខេប

ដែល​ហៅ​ថា​មិន​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួន​ឯង មិន​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​អ្នកដ​ទៃ។។ នៅ​លើ​ចំណាត់​ថ្នាក់​សូមមើល ឆវាលាតសូត្រ

an 05.019 បាលី cs-km: sut.an.05.019 អដ្ឋកថា: sut.an.05.019_att PTS: ?

តតិយហិតសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៩. តតិយហិតសុត្តំ)

[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនបំពេញសីល ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិ ដោយ ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.019.txt · ពេលកែចុងក្រោយ: 2023/07/06 05:14 និពន្ឋដោយ Johann