km:tipitaka:sut:an:05:sut.an.05.035

ទានានិសំសសូត្រ ទី៥

សង្ខេប

អានិសង្ស​ក្នុង​ទាន មាន ៥ យ៉ាង។

an 05.035 បាលី cs-km: sut.an.05.035 អដ្ឋកថា: sut.an.05.035_att PTS: ?

ទានានិសំសសូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វឌ្ឍនា

(៥. ទានានិសំសសុត្តំ)

[៣៥] ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាទីស្រឡាញ់ ជាទីគាប់ចិត្តជនច្រើន ១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក ១ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្ស ក្នុងទានទាំង ៥ យ៉ាង។

បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.035.txt · ពេលកែចុងក្រោយ: 2023/07/09 02:13 និពន្ឋដោយ Johann