km:tipitaka:sut:an:05:sut.an.05.036

កាលទានសូត្រ ទី៦

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

an 05.036 បាលី cs-km: sut.an.05.036 អដ្ឋកថា: sut.an.05.036_att PTS: ?

កាលទានសូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ

(៦. កាលទានសុត្តំ)

[៣៦] ម្នាលភិក្ខុទាំងឡាយ កាលទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដល់អ្នកមកថ្មី ១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានដល់អ្នកមានជម្ងឺ ១ ឲ្យទាន ក្នុងពេលអត់បាយ ១ បានដំកល់ស្រូវថ្មី ផ្លែឈើដំបូង ដល់បុគ្គលមានសីលទាំងឡាយ ជាដំបូង ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាកាលទាន ៥ យ៉ាង។

ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់ប្រាសចេញហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យ តាមកាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្ត ប្រកបដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌។ ពួកជនណា អនុមោទនា ឬធ្វើសេចក្តីខ្វល់ខ្វាយ ក្នុងទក្ខិណាទាននោះ ទក្ខិណាទាន របស់អ្នកទាំងនោះ នឹងបានឈ្មោះថា ជាទានថយថោក ព្រោះតែអនុមោទនា ឬធ្វើការខ្វល់ខ្វាយនោះក៏ទេ ពួកជនទាំងនោះ ជាអ្នកបានចំណែកបុណ្យដែរ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ជាទានមានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យទាន ចំពោះបុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងនៃពួកសត្វ ក្នុងលោកខាងមុខ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.036.txt · ពេលកែចុងក្រោយ: 2023/05/26 02:44 និពន្ឋដោយ Cheav Villa