km:tipitaka:sut:an:05:sut.an.05.039

បុត្តសូត្រ ទី៩

សង្ខេប

តើឪពុកម្ដាយល្អប្រាថ្នាចង់បានកូនអ្វី? អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​ជា​ពរជ័យ​សម្រាប់​ឪពុក​ម្តាយ​របស់​អ្នក?

an 05.039 បាលី cs-km: sut.an.05.039 អដ្ឋកថា: sut.an.05.039_att PTS: ?

បុត្តសូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៩. បុត្តសុត្តំ)

[៣៩] ម្នាលភិក្ខុទាំងឡាយ មាតាបិតា ពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែង ចង់បានបុត្រ ដែលកើតក្នុងត្រកូល។ ហេតុ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយធ្វើកិច្ចយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទាន ឲ្យដល់យើង ដែលធ្វើមរណកាល ទៅកាន់លោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ មាតាបិតា កាលពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រ ដែលកើតក្នុងត្រកូល។

អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាង រមែងចង់បានបុត្រ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ នឹងធ្វើកិច្ចការដល់យើង វង្សត្រកូលនឹងស្ថិតនៅយូរ ប្រតិបត្តិគួរដើម្បីទទួលយកមត៌ក មួយទៀត នឹងឧទ្ទិសទក្ខិណាទាន ឲ្យដល់យើង ដែលទៅកាន់លោកខាងមុខ អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាងនេះហើយ រមែងចង់បានបុត្រ ហេតុដូច្នោះ ពួកសប្បុរសអ្នកស្ងប់រម្ងាប់ ជាកតញ្ញូកតវេទិបុគ្គល កាលរលឹកឃើញ នូវឧបការគុណ ដែលលោកធ្វើហើយ ក្នុងកាលមុន រមែងចិញ្ចឹមមាតាបិតា រមែងជួយធ្វើកិច្ចការ របស់បុព្វការីទាំងនុ៎ះ តាមសមគួរ បុត្រអ្នកធ្វើតាមឱវាទ អ្នកចិញ្ចឹមមាតាបិតា ដែលលោកចិញ្ចឹមហើយ មិនញ៉ាំងវង្សត្រកូលឲ្យសាបសូន្យ ជាអ្នកមានសទ្ធា បរិបូណ៌ដោយសីល ដែលអ្នកផងគប្បីសរសើរ។

 

លេខយោង

km/tipitaka/sut/an/05/sut.an.05.039.txt · ពេលកែចុងក្រោយ: 2023/07/31 17:29 និពន្ឋដោយ Johann